ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទីតាំង​ដំឡើង​រថយន្ត​ខុស​បច្ចេក​ទេស​មួយ​កន្លែង​​នៅ​ស្រុក​មុខ​កំពូល​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​


ខេត្កតណ្តាល ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០៖៤០នាទី សមត្ថកិច្ចចម្រុះ នៃការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល​ បានសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំង​អធិការដ្ឋាន​នគរ​បាលស្រុកមុខកំពូល ដោយសហការសម្របសម្រួលនីតិវិធីដឹកនាំដោយលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្តកណ្ដាល ​ បានបង្ក្រាបទីតាំងកាត់ត និង​ដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែង និង​ ដកហូតវត្ថុតាងរថយន្តសេរីទំនើប​៣គ្រឿង ។

ប្រតិបត្តិការបង្ក្រាបនេះកម្លាំងសមត្ថកិច្ច​បានចុះមកដល់ទីតាំង កែច្នៃ ដំឡេីងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាតស្ថិតនៅក្នុង​ភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ច​បានដកហូត​វត្ថុតាងរួមមាន​ ៖
១, រថយន្តទេសចរណ៍ម៉ាកToyotacamry​ Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧​ (រថយន្តកាត់ត)។
២, រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។
៣, រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស​ ចង្កូតឆ្វេង ស៊េរីឆ្នាំ២០១៧(មិនមានឯកសារ)។

ដោយសមត្ថកិច្ចពិនិត្យឃើញថាទីតាំងខាងលើនោះល្មើសច្បាប់ ទើបសម្រេចអោយបិទជាបណ្តោះអាសន្ន រីឯវត្ថុតាង​រថយន្ត​ទាំង​៣គ្រឿង​ នេះ​ ត្រូវបានលោកព្រះរាជអាជ្ញារង​ សម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្ត​កណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.