ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច​តេជោ ​ហ៊ុន ​សែន ​​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អតីត​អនុ​ប្រ​ធា​នា​ធិប​តី​ឥណ្ឌូ​នេ​ស៊ី


រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គ​មហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jusuf Kalla ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល (CAPDI) និងជាប្រធាន​ក្រុមប្រឹក្សា​វប្បធម៌អាស៊ី​(ACC) និងជាអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី នៅឯវិមានសន្តិភាព នារាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ឯកឧត្តម Jusuf Kalla បានអរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាស​ឲ្យឯកឧត្តម​បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច ជាពិសេសការចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។ ឯកឧត្តមផ្ទាល់ បានសង្កេតឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនទៅ​មុខជា​លំដាប់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ។ ឯកឧត្តម ក៏ធ្លាប់បានមកកាន់​ប្រទេសកម្ពុជាផងដែរនៅ​ក្នុង​កំឡុង​ពេល​ដែលកម្ពុជារៀបចំការបោះឆ្នោតនាពេលកន្លងមក ដែលពេលនោះឯឧត្តមមានតួនាទី​ជាអ្នកសង្កេត​ការណ៍​បោះឆ្នោត។

ឯកឧត្តម Jusuf Kalla បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសមានការរីកចម្រើនឆាប់រហ័ស ជា​ពិសេស បច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនដោយឃើញមានអាគារខ្ពស់ៗ ជាមួយនឹងសំណង់ថ្មីៗ និង​សណ្ឋាគារទំនើបៗ ដែលផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរស់នៅ ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគគិនផងដែរ។

ឯកឧត្តម Jusuf Kalla បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃស្អែកនេះ គឺពិតជាមានសារៈ​សំខាន់​ណាស់​​សម្រាប់ប្រទេសទាំងអស់ ដែលកន្លងមកយើងបានកសាងនូវសមិទ្ធផលជាមួយគ្នា ដើម្បីបង្ហាញពិភព​លោកអោយ​បានឃើញផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម Jusuf Kalla បានបង្ហាញនូវក្តីមោទនភាពចំពោះទំនាក់ទំនងល្អរវាងប្រទេស​ទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានពង្រឹងនូវចំណងមិត្តភាព និងផ្ដល់នូវប្រយោជន៍អោយគ្នាទៅវិញ​ទៅមក។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែល​បានខិតខំធ្វើដំណើរ និងចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ ដែលមានជាមួយគ្នា​ជាយូរលង់​ណាស់មកហើយ។ សម្ដេចតេជោក៏បានអរគុណដល់ប្រទេសឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់កម្ពុជា ជាពិសេស ទំនាក់ ទំនងល្អខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅក្នុងក្របខណ្ឌអាស៊ាន សម្ដេចតេជោ បានចាត់​ទុកប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំមួយ ជាប្រទេសដែលមានសំឡេងខ្លាំង ដែលបានជួយជំរុញឲ្យអាស៊ានទាំងមូល​មាន​ឥទ្ធិពលក៏ដូចជាការជួយខាងសេដ្ឋកិច្ចដែលផ្តល់នូវការរីកចម្រើនក្នុងតំបន់អាស៊ានផងដែរ។ សម្តេចបានមាន ប្រសាសន៍​បន្តថា ទស្សនទានរបស់ឥណ្ឌូនេស៊ី ចំពោះឥណ្ឌូប៉ាស៊ីហ្វិកនោះ បានក្លាយទៅជាទស្សនទានអាស៊ានទាំងមូល ដែលសម្ដេច​តេជោផ្ទាល់បានគាំទ្រនូវទស្សនទាននោះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីដំណើរអញ្ជើញទៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៦កន្លងទៅ ដើម្បីសម្ពោធបើក​ការ ដ្ឋានសាងសង់ផ្លូវចំនួន៣៤ ខ្សែក្នុងក្រុងព្រះសីហនុនោះ ដែលចំណាយថវិកាជាតិរហូតដល់ទៅជិត៣០០លានដុល្លារ ដើម្បីជំរុញក្រុងព្រះសីហនុអោយក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផង និងជួយជីវភាព​រស់នៅរបស់ប្រជាពលរដ្ធអោយកាន់តែធូរធារ។ ក្រុងព្រះសីហនុនឹងអាចមានការរីកចម្រើនជាង​ក្រុងភ្នំពេញទៅទៀតនា​ពេលអនាគត់ដ៏ខ្លីខាងមុខ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងស្មារតីអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ផ្ទាល់ជាមួយ​កម្ពុជា​។ សម្តេចតេជោ ក៏បានផ្តាំផ្ញើថ្លែងអំណរគុណ និងផ្តាំសួរសុខទុក្ខចំពោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) ផងដែរ៕

ដោយ ៖ សាវឿន


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.