ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រ​សួង​ម​ហា​ផ្ទៃ​បាន​បញ្ចប់​ការ​សួរ​ជន​ដៃ​ដល់​ ផល​ ពេញ ​បាញ់​សំលាប់​មន្រ្តី​ការ​ពារ​ព្រៃ​ឈើ​៣នាក់ ​និង​បាន​បញ្ជូន​ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី​វិញ


ភ្នំពេញ ៖ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍​ឯក​ ជាវ​ វិបុល នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​ក្រសួង​មហា​ផ្ទៃ​​ បាន​បញ្ចាក់​ថា
នៅ​​ព្រឹក​​ ថ្ងៃ​​ទី​៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ ​ជន​ដៃ​ដល់​ដែល​ជា​​នាយ​នគរ​បាល​ប៉ុស្តិ៍​អូរ​រលែ​ ផល​ ពេញ​ ដែល​បាន​បាញ់​​សម្លាប់​មន្រ្តី​ការពារ​ព្រៃឈើ​៣នាក់​ នៅ​ស្រុក​អូររាំង​ ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ក្រសួង ​បញ្ចប់​ការ​សួរ​ចំលើយ​ហើយ ​និង​ត្រៀម​រៀប​ចំ​ដឹក​យក​ទៅ​ប្រគល់​អោយ​សមត្ថកិច្ច​ខេត្ត​មណ្ឌល​គីរី​វិញ។

នាយនគរបាលប៉ុស្តិ៍អូររលែ ផល ពេញ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេគឺជាជនដៃដល់បានបាញ់សម្លាប់មន្រ្តីទាំង៣នាក់ ពិត​ប្រាកដ​មែន ដោយផ្តើមចេញពីការទាស់ទែងគ្នាពីរឿងផលប្រយោជន៏។

សូមបញ្ជាក់ថា ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំង​នគរ​បាល​នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃ​ដល់​ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។

គិតត្រឹមថ្ងៃម្សិលមិញ ជនដៃដល់ និងជនពាក់ព័ន្ធចំនួន៥នា ក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅ​​ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន ៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា  មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់​ប្រហារ​នេះផ្តើមចេញផលប្រយោជន៏នៃបទល្មើសព្រៃឈើ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.