ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​​ធន​ធាន​មនុស្ស​ជិត​២ពាន់​នាក់​


រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធាន​មនុស្សសរុបចំនួន ១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

តាមរបាយករណ៍របស់សាកលវិទ្យាល័យធនធានមនុស្សបានអោយដឹងថា និស្សិតជ័យលាភីដែលទទួល​សញ្ញាបត្រនា​ព្រឹក​នេះ គឺជាធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូលហើយចាប់តាំង​ពីការកកើត​ក្នុង​ឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ​ធនធាន​មនុស្ស សរុបចំនួន ៣៩,៣៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ​ធនធានមនុស្សនៅថ្ងៃនេះ ជាលើកទី១៦ហើយ ដែលសម្តេចតេជោបានអញ្ជើញចូលរួមផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ តាំង​ពីសាកលវិទ្យាល័យបានបង្កើតឡើងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពដែលថ្ងៃនេះ យើងបានទទួល​បានធនធានមនុស្សនៃវិស័យអប់រំបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋា ភិ បាលកម្ពុជាដែលដឹកនាំដោយសម្តេច គឺបានខិតខំណាស់​ក្នុង​ការផ្តល់ឱកាសការងារផ្សេងៗដល់យុវជនយើង ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករយើង​ជា​ច្រើនបាន និងកំពុងបម្រើរការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគាត់កំពុងទទួល​បានផលប្រយោជន៍​យ៉ាង​ច្រើនពី​ការងារទាំងអស់នោះផងដែរ។ ដូច្នេះបងប្អូនដែលបានបម្រើការការងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់អោយ​បាន​ច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការចរចារជាមួយបណ្តាប្រទេសផ្សេងៗដើម្បីជួយសម្រួលអោយ​ពលករ​យើង​បានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់ ទាញវិនិយោគថ្មីៗ និងខិតខំស្វែងរកការងារ​ក្រៅ​ប្រទេសជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចនៅតែបន្តផ្តល់ការឧបត្ថមជាថវិកា និងអង្ករជាបន្តបន្ទាប់ទៀត​ដល់​​និស្សិត​ក្រីក្រនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាកលវិទ្យាល័យមួយចំនួនទៀត គឺក្នុង១ខែ សម្តេចតេជោ​បានឧបត្ថមនូវអង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ផ្តល់ជូនដល់​និស្សិតក្រីក្រដែល​កំពុងសិក្សាតាម​បណ្តា​សាកលវិទ្យាល័យ និងវិទ្យាស្ថាននានា។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាស​អោយកូនចៅបានសិក្សារៀន​សូត្ររហូត​ទទួល​​បាន​ជោគជ័យនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រ​នៅ​ថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សក្នុង​បរិយា​កាសរីករាយក្រៃលែង៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.