រាជធានីភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកីឡាករទូកង «ដូនពេញសែនជ័យ» ដែលបានខិតខំប្រកួត អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។
ជាការលើកទឹកចិត្តដល់ក្រុមកីឡាករទូកង លោកអភិបាល បាននាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងគ្រឿងឧបភោគបរិភោគដែលបានមកពីការ ឧបត្ថម្ភ ពីសប្បុរសជននានា ប្រគល់ជូនដល់កីឡាករទូកងសរុបចំនួន ៩៣នាក់ មានថវិកាចំនួន ១៨,៦០០,០០០រៀល អង្គរចំនួន ២៣២៥គីឡូក្រោម មីចំនួន ៩៣កេសតូច ភេសជ្ជះចំនួន៣០កេស រួមទាំងថវិកាចំណាយផ្សេងៗ សម្រាប់បងប្អូនជាកីឡាករចំណុះទូកជិះរថយន្តទៅស្រុកកំណើត និងសាហ៊ុយសម្រាប់ហូបបាយតាមផ្លូវថវិកាចំនួន ៣,៩០០,០០០រៀល សរុបថវិកាចំនួន ២២,៥០០,០០០រៀល៕
ដោយ ៖ សុភា