ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​​នគរបាល​​ក្រសួង​មហា​ផ្ទៃ​​សហ​ការ​​កម្លាំង​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ​​បង្ក្រាប​​ចាប់​ខ្លួន​​ជន​​ជាតិ​​ចិន​​១១​នាក់​​​ករណី​​ចាប់​​បង្ខាំង​​​មនុស្ស​


រាជធានី​ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ រសៀល​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ចំណុច​ផ្ទះល្វែង​ក្នុង​បុរី​ព្រី​ន​ថោ​ន​ ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​  កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់​ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ ដើម្បី​ជំរិត​ទារប្រាក់​ និង​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ​។​

​​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ ជា​ជនជាតិ​ចិន​ដូច​គ្នា​ ទើប​ខាង​ស្ថានទូត​ចិន​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់​ និង​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ ក្នុង​សភាព​មាន​របួស​លើ​រូបរាង​កាយ​ដែល​ជនសង្ស័យ​បាន​វាយ​ធ្វើបាប​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ រួម​និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​តាម​នៅ​តោ​វិធី​ច្បាប់​ ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.