ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សកម្ម​ជន​​០១​រូប​ក្នុង​ចលនា​ឧទ្ទាម​ខុស​ច្បាប់​របស់​សម ​សេរី​ត្រូវ​បាន​អាវុធហត្ថរាជ​ធានី​ភ្នំ​ពេញ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​តុលាការ!


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី30 ខែតុលា ឆ្នាំ2019នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជន សង្ស័យ01រូប ទៅតុលាការពាក់ព័ន្ធករណីចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ដឹកនាំដោយឈ្មោះ សម សេរី ប្រឆាំង​រាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តម​សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្រាវជ្រាវករណីខាងលើ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យ ឈ្មោះធុយ វី ហៅ ធុយ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវរហូតឈាន​ដល់ធ្វើការឃាត់ខ្លួន​កាល​ពីម្សិល មិញ វេលាម៉ោង11.30 ថ្ងៃទី29.10.19 តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុយ វី ឬ ធុយ ឬទ្ធី នេះ បានចាកចេញទៅប្រទេសថៃ ដោយមានការផ្តូចផ្តើមពីឈ្មោះសម សេរី ជាមេចល​នា រណសិរ្សរំដោះជាតិខ្មែរ និង ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសជាតិខ្មែរខុសច្បាប់ ហើយឈ្មោះ ធុយ វី ធ្លាប់ត្រូវបាន​តែង​តាំង ជាអ្នកនាំពាក្យរបស់រណសិរ្សរំដោះជាតិខ្មែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងរដ្ឋាភិបាលនិរទេសខុសច្បាប់របស់ សម សេរី ផងដែរ ។ នៅក្នុងឆ្នាំ២០១៩ ឈ្មោះធុយ វី ត្រូវបាន សម សេរី តែងតាំងទៅជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​សាសនាវិញ។

ឈ្មោះ ធុយ វី បានបញ្ជាក់ថា រូបគេពិតជាបានចូលរួមក្នុងសកម្មភាពរួមគំនិតក្បត់ជាមួយ ក្រុមឧទ្ទាម សម សេរី និងក្រុម អតីត CNRP ពិតប្រាកដមែន ក្នុងនោះរូបគេបានចូលរួមក្នុងការប្រជុំទទួលផែនការនានា, រៀបចំឯកសារនិងសៀវភៅដែលមាន​ខ្លឹមសារញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម និងបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នយោបាយ និង ស្ថានភាពនៅក្នុង​ស្រុក​ខ្មែរ ដោយផ្តោតលើ ការរិះគន់វាយប្រហារដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

នៅប្រទេសថៃ ឈ្មោះ ធុយ វី និងសកម្មជននៃរណសិរ្សរំដោះជាតិខ្មែរចំនួន ៦៦នាក់ រួមនិងសកម្មជនអតីត CNRP ប្រមាណ​៥០០ នាក់ មានទាំងមេដឹកនាំអតីត CNRP ប្រចាំនៅខេត្តសមុទ្រ ប្រាកានប្រទេសថៃបានជួបជុំគ្នាដើម្បីរៀបចំផែនការ និង​ចាត់តាំងធ្វើសកមម្មភាព ដោយរួមទាំងការប្រមូលមូលនិធិរួមគ្នាជួយដល់ការធ្វេីដំណេីរវិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការធ្វើរដ្ឋប្រហារ។

ឈ្មោះ ធុយ វី បានឆ្លើយបន្ថែមថា ចំពោះគូកននិងបក្ខពួករបស់ខ្លួន គឺនៅប្រទេសថៃទាំងអស់ មិនមាននៅកម្ពុជានោះទេ ហើយ​រូបគេតែងលួចចេញចូលមកប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែងដែលអាចចូលបាន នៅពេលដែលមាន​កិច្ចការ​ត្រូវធ្វេី ដេីម្បីយកទៅរាយការឱ្យ សម សេរី មុនពេលបង្ហោះតាមបណ្តាញសង្គម៕

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.