ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​(ACU)​រក​ឃើញ​ថា​លោក ​លឹម ​ហាក់ ​ប៉េអឹម​ខេត្ត​កំពង់​ឆ្នាំង​ពិត​ជា​មាន​ការ​ជំរិត​ទារ​ប្រាក់​ដូច​ការ​ផ្សព្វ​ផ្សាយ​មែន


 រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា លោក លឹម ហាក់ ប៉េអឹមខេត្តកំពង់ឆ្នាំង ពិតជាមានការ​ជំរិតទារ​ប្រាក់ដូចការ​ផ្សព្វផ្សាយ​មែន ពាក់ព័ន្ធការដោះលែងឡានអត់ពន្ធមួយគ្រឿងជាថ្នូរនឹងប្រាក់ចំនួន៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក) ។

យោងតាមចំណុចទី៧ នៃសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៥១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែល rskynews.com ទើបទទួលបាននៅថ្ងៃទី៣០ ខែតុលា នេះ ៖ អង្គភាពប្រឆាំងអំពើ​ពុករលួយ បញ្ជាក់ថា “ការស្រាវជ្រាវបង្ហាញថា ពិតជាមានការទារ-ការទទួលប្រាក់ដូចការផ្សព្វផ្សាយមែន។ អង្គភាពប្រឆាំង​អំពើពុករលួយ នៅត្រូវការពេលវេលាបន្តិចទៀតដើម្បីវាយតម្លៃថា ការទារប្រាក់-ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះ​ដើម្បី​មានមូលដ្ឋានបន្តនីតិវិធីបើក ឬ មិនបើកការស៊ើបអង្កេតករណីនេះ” ។

សូមបញ្ជាក់ថា ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោក លឹម ហាក់ មន្ត្រីប៉េអឹមខេត្តកំពង់​ឆ្នាំង បានពឹងពាក់​ស្ត្រីម្នាក់ដែលស្និតស្នាលជាមួយលោក ឈុន ឈីវជាតិ ខំជិះម៉ូតូពីចម្ងាយមកដល់ផ្ទះ ព្យាយាមសម្រប សម្រួលសងសំណងចំនួន៥ពាន់ដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្តឹង តែត្រូវរងការអាម៉ាស់ ព្រោះដើមបណ្តឹងបដិសេធ​មិនទទួលយកឡើយ ។

ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺ លោក ឈុន ឈីវជាតិ ថ្លែងប្រាប់ rskynews.com នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩  ថា​ភា​គីមន្ត្រីប៉េអឹម បានព្យាយាមសម្របសម្រួលជាមួយលោក ដើម្បីបញ្ចប់រឿង។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែ​ប្រកាន់​ជំហរ​​ប្តឹងមន្ត្រីខិលខូតទាំងនេះ ដោយពុំត្រូវការសំណងអ្វីឡើយ ។

លោក ឈុន ឈីវជាតិ អះអាងថា លោកចង់អោយច្បាប់អនុវត្តទៅលើមន្ត្រីខិលខូច ដោយមានប្រជាពលរដ្ឋច្រើននាក់ណាស់ ប្រាប់លោក ថា បាន​រងគ្រោះដូចគ្នា ដោយសារមន្ត្រីប៉អឹមទាំងនេះ។ ដើមបណ្តឹងរូបនេះ បន្តថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ជូនតុលាការ ហើយ​សង្ឃឹម​ថា តុលាការនឹងអនុវត្តច្បាប់​ដោយ​តម្លាភាព ។យោងពាក្យបណ្តឹងកាលពីថ្ងៃទី១០ ខែតុលា លោក ឈុន ឈីវជាតិ រៀបរាប់ថា កាល​ពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខណៈ​ដែល​ខ្ញុំបាទកំពុង​តែបើករថយន្តទៅចាក់សាំងតែម្នាក់ឯង ស្រាប់តែមានកងរាជអាវុធហត្ថ២រូប បាន​ឃាត់ចាប់រថយន្ត​របស់​ខ្ញុំបាទហើយថាមេគាត់ចង់ជួបខ្ញុំក៏បានទៅជាមួយពួកគាត់ ។

ពេលដល់សាលាក្រុងកំពង់ឆ្នាំងបានជួបឈ្មោះ លឹម ហាក់ ហើយគាត់ថាខ្ញុំប្រើឡានអត់ពន្ធ ហើយគាត់ថាមេរបស់គាត់អោយ​យករថយន្តទៅ​ប៉េអឹម​ក្រុងដល់ពេលប៉េអឹមក្រុងពួកគេបានឃុំខ្ញុំក្នុងបន្ទប់ឃុំឃាំងរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបឈ្មោះ លឹម ហាក់ ត្រឡប់មកវិញ​រួចកុហក​ប្រាប់ខ្ញុំថា​គាត់បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ហើយដោយព្រះរាជអាជ្ញាបញ្ជា​អោយ​គាត់​ឃាត់ឡាន និងមនុស្សពីបទប្រើប្រាស់ឡានអត់ពន្ធ និង បានអោយខ្ញុំបាទទាក់ទងបងប្អូនសាច់ញាតិដើម្បីយក​ប្រាក់​ចំនួន​៥ពាន់ដុល្លារ ទើបគេព្រមដោះលែងខ្ញុំបាទ និងរថយន្តវិញ គាត់នឹងជួយ​និយាយ​អោយព្រោះរាប់អានគ្នា ។

ដើមបណ្តឹង អះអាងទៀតថា គាត់បានទាក់ទងក្រុមគ្រួសារខ្ញុំដើម្បីរកប្រាក់មកលោះខ្ញុំគេបន្តឃុំខ្លួនខ្ញុំរហូតដល់​ម៉ោង៤​រសៀល​​គ្រួសារបានទាក់​ទង​មកខ្ញុំបាទដោយបាននិយាយថាគាត់ខ្ចីគេបានតែ ៣,៥០០ដុល្លារទេ ដោយយកប្រាក់នេះ អោយឈ្មោះ ឡុន ឡន ហៅឡុង ជាអ្នកយកលុយ​អោយ​ឈ្មោះ លឹម ហាក់ តែឈ្មោះ លឹម ហាក់ មិនព្រមទេ គឺត្រូវការ ៥ពាន់ដុល្លារ ។

រហូតដល់ម៉ោង៨ យប់គ្រួសារខ្ញុំបានខ្ចីប្រាក់គេគ្រប់ចំនួន និងបានយកមកអោយមន្ត្រីកងរាជអាវុធហត្ថខាងលើនេះ ហើយ​ពួក​​គេបានអោយខ្ញុំ ធ្វើកិច្ច​សន្យាថានឹងមិនប្រើប្រាស់រថយន្តអត់ពន្ធទៀត និងបានដោះលែងខ្ញុំអោយត្រឡប់មកផ្ទះវិញ។ ក្នុង​ពេលដែលពួកគាត់និយាយ​គំរាមខ្ញុំបាទ​អោយរក​ប្រាក់អោយពួកគាត់នោះខ្ញុំបាទបានលួចថតវីដេអូទុកជាភស្តុតាងស្រាប់។

ទោះបីយ៉ាងណា ថ្មីៗនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញព័ត៌មានផ្សាយនូវអត្ថបទមានចំណង​ជើងថា “បែកធ្លាយវីដេអូ ប៉េអឹមខេត្តកំពង់ឆ្នាំងជំរឹតយកលុយគេ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឡានអត់​ពន្ធជំរឹតយកលុយគេ ៥០០០ដុល្លារ ទើបដោះលែង មានវីដេអូប្រគល់ទទួលលុយ” និងមានអត្ថបទមួយចំនួនទៀតដែល​ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅ។

លោកស្រីឧត្តមសេនីយ៍ត្រី ប្រាក់ ប៉ុណ្ណោះ អ្នកនាំពាក្យរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមជម្រាបជូនសាធារណជន និង​អ្នកសារព័ត៌មានជ្រាប​ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង៨៖៣០នាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុង​ភូមិ​ស្រែ​ព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យ និងឈានដល់​ឃាត់​រថយន្ត​ម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងម្ចាស់រថយន្តមកកាន់អង្គភាពកង​រាជអាវុធ​ហត្ថ ដើម្បីធ្វើការស្តាប់ចម្លើយតាមនីតិវិធី។

ក្រោយពីធ្វើការស្តាប់ចម្លើយ បុគ្គលដែលជាម្ចាស់រថយន្តឈ្មោះ ឈុន ឈីវជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​រតនៈ សង្កាត់ស្វាយប៉ោ៣ ខេត្តបាត់ដំបង រួចមក និងដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឈុន ឈីវជាតិ ពុំពាក់ព័ន្ធនឹងការ​ប្រព្រឹត្តបទ​ល្មើស​ដែលជាសមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ទើបបានធ្វើកិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ចកងរាជអាវុធហត្ថដូចតទៅ ៖
១-ឈប់ជិះរថយន្តពាក់ស្លាកលេខភ្លេងនិងអត់ពន្ធតទៅទៀត
២-ចូលខ្លួនគ្រប់​ពេល​វេលា នៅពេលមានការកោះហៅរបស់សមត្ថកិច្ច។

ចំណែកឯរថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងបុគ្គលឈ្មោះ ឈុន ឈីវជាតិ ត្រូវបានឈ្មោះ ម៉ី ស៊ីណារ៉ា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាប្រពន្ធរបស់បុគ្គលឈ្មោះ ឈុន ឈីវជាតិ ធានា និងបានអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។ កងរាជអាវុធហត្ថ បានកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការតាមនីតិវិធី  រីឯរូបភាពបុគ្គលឈ្មោះ លន់ ឡន ដែលទទួលយកលុយ បានបង្ហោះក្នុងឃ្លីបវីដេអូនោះ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ ៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.