ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រធា​នា​ធិប​តី​ហុង​គ្រី


រាជធានីភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានា​ធិបតីនៃប្រទេស ហុងគ្រី ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីហុងគ្រី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានជួបចូលគាល់​ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានយាង​ព្រះអង្គដើម្បី​យាងធ្វើទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ។ លើសពីនោះទៀត ឯកឧត្តមក៏បានមានប្រសាសន៍ថានេះ ជាលើកទី៣ហើយ ដែលឯកឧត្តមបានជួបសម្ដេចតេជោក្នុងរយៈពេលតែ០៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺឯកឧត្តមពិតជាមិនអាចស្មានដល់ពីការរីក​ចម្រើននៃ​ទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមាន​ការរីក​ចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមបានបង្ហាញពីការចូលរួមរបស់ ប្រទេសហុងគ្រីជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជា នោះគឺឯកឧត្តម​នឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាម​សំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សាហើយ​ក្រុមអ្នកជំនាញ​របស់ហុងគ្រី នឹងផ្ដល់ជូននិងណែនាំនូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់​រាវនៅកម្ពុជាយើង។ លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែងទាំងសង្គម ទាំងធនធាន​មនុស្ស ទាំងសុខភាពផងនោះ ។ ឯកឧត្តមបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និង​ស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែល​ឯកឧត្តម​បានលើកឡើង។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូច​ជាការ​កសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់​រយៈពេលជាង​៦០ឆ្នាំ​មកហើយ។ សម្តេចតេជោក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមាន​ការ​បែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំង​មានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}។

សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសា​រដែលបានចុះហត្ថលេខាកន្លងមកនោះគឺទី១)គម្រោងតេជោភូមិ១០០ ទី២)សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជា​ក្លាយ​ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងទី៣)អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ។

ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោបានស្នើសុំឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់​យោ​បល់ និងចូលរួមសហការជាមួយកម្ពុជាយើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។ សម្ដេច​តេជោ​បាន​មានប្រសាសន៍ថាយើងត្រូវផ្តល់អទិភាពលើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅ​ក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀតទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញការមកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយ​ក្រសួងបរិស្ថានក្នុងពេល​ដ៏ឆាប់ៗ​ខាងមុខនេះ៕

ប្រភព ៖ ហ្វេសប៊ុក សម្តេចតេជោ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.