ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច ទៀ បាញ់ ណែ​នាំ​កង​ទ័ព​ឱ្យ​ត្រៀម​កម្ចាត់​ទណ្ឌិត ​សម ​រង្ស៉ី ​និង​បក្ខ​ពួកដែល​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រ​ហារ​​ផ្តួល​រំ​លំ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ស្រប​ច្បាប់


រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ៧០ ក៏ដូចជាកងទ័ពទាំងអស់ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

ការប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសសម្តេច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពល ដែលមានមានប្រភពផ្ដើមចេញ​ពីវរសេនាតូចលេខ៧១ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីយើងមានមោទកភាពចំពោះស្នាដៃ និងសមិទ្ធផល​ដែលសម្រេចបានមកហើយក៏ដោយ ប៉ុន្តែចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី និងបក្ខ ពួក​ដែល​មានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ចតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិ ដូចនេះ នាយ​ទាហាន ពលទាហានកងពលតូចលេខ៧០ នៃកង យោធពលខេមរភូមិន្ទ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្តជូនប្រជា ពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ»។

ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកៀរគរ​កម្លាំងធ្វើរដ្ឋ​ប្រហារ​ខុសច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្រោយប្រកាសវិលចូល​ប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើក​ទឹក​ចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្ស​ត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកថា ដើម្បីសម្រេចបាននូវទស្សនទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈម​នានា​ខាងលើ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ៧០ ត្រូវបន្តបេសកកម្មរបស់ខ្លួនតាម​យុទ្ធ​សា​ស្រ្ត​សំខាន់ៗ ដូចខាងក្រោម៖

ទី១- ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ​រាជរដ្ឋា ភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាពបូរណ ភាពទឹកដីឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។ ត្រូវ​អនុវត្ត​ភារកិច្ចឲ្យសម្រេចជោគជ័យ តាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ យុទ្ធសាស្ត្រ​ចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិ ពិសេសបាវចនា២ អភិក្រមទាំង៩ និង​អនុ​សាសន៍ទាំង១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះច្បាប់ និងបទបញ្ជា​ទូទៅ​របស់កងយោធពលខេមរភូមិន្ទ។

ទី២- ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ បណ្តុះបណ្តាល​យោធិន​បន្តវេន ការធ្វើទំនើបកម្ម ឧបករណ៍ សម្ភារៈ មធ្យោបាយ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការ​ពារ ជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវជំរុញការកសាងហេដ្ឋា​រចនាសម្ព័ន្ធការ​បង្កបង្កើន​ផល លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ចូលរួមសកម្មភាពមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយឲ្យ​កាន់តែ​ប្រសើរឡើងថែមទៀត។

ទី៣- ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំនយោបាយសតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង និងពលទា​ហានជាប់ជាប្រចាំ និងធ្វើកាហ្វឹកហ្វឺន លឹកមេរៀន បណ្តុះបណ្តាលជំនាញ ទាំងនៅក្នុង-ក្រៅប្រទេស សំដៅពង្រឹងសមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិ​ប្រកបដោយ​វិជ្ជា​ជីវៈ។

ទី៤- ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ជួសជុលសម្ភារៈយោធា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាម​លក្ខណៈបច្ចេកទេសបានកំណត់ និងត្រូវចាត់តាំងប្រើប្រាស់សម្ភារៈ ដែលទទួលបានពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាប្រទេសជាមិត្ត ឲ្យចំគោលដៅ មានតម្លាភាព ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ ការពារសន្តិសុខ និងសណ្តាប់​ធ្នាប់ជូនប្រជាជន។

ទី៥- ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការណ៍ឲ្យមាន​ប្រសិទ្ធភាព​ចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់ដៃញុះញង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ ដោយហឹង្សាក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.