ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​អញ្ជើញ​ជួប​បង​ប្អូន​ខ្មែរ​នៅ​សា​ធារ​ណ​រដ្ឋ​ឆែក


ទីក្រុងប្រាក (ឆែក)៖ នៅរសៀលថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៩ នេះ នៅពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រាក (Prague, Czech) គឺមានបងប្អូន​ប្រជា​ពល​រដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូបបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចនាយករដ្ឋមន្រ្តី ដោយទឹកមុខ​រីក​រាយ និងដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ តាមកម្មវិធីរសៀលនេះ គឺ សម្តេចតេជោ គ្រោងនឹង​អញ្ជើញ​ទៅ​ទស្ស​នា​ទីក្រុងចាស់របស់ប្រទេសឆែក ប៉ុន្តែ សម្តេចតេជោ បានលុបចោលកម្មវិធីនេះ ហើយបានអញ្ជើញផ្តល់​កិត្តិយសជួប​ជុំជា​មួយ​បងប្អូនខ្មែរដែលបានមករង់ចាំទទួលសម្តេចវិញ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយសិស្សនិស្សិតដែលមានឱកាសបានសមកសិក្សា​នៅប្រទេសដែល​មាន ការរីកចម្រើនដូចប្រទេសឆែកនេះ។ នេះជាមោទនភាពរបស់កម្ពុជា ដែលមានធនធានមនុស្សកំពុងបណ្តុះបណ្តាល​នៅ​គ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។ ទោះបីមិនបាននៅជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែក្នុងនាមនាយករដ្ឋមន្រ្តីគឺសម្តេច​ប្រមុខដឹកនាំតែងតែនឹករឮកនិងស្រឡាញ់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថាតែនៅក្នុងប្រទេសឆែកនេះទេ។

តាមពិតទៅប្រទេសកម្ពុជានិងឆែកគឺមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីរវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីត ព្រះករុណាព្រះ​បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ក៏ធ្លាប់ជានិស្សិតសិក្សានៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនង​ការ​ទូត​​រវាងប្រទេសយើងទាំងពីរគឺល្អ ជាពិសេសគឺចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជា​បាន​បញ្ជូន​និស្សិតមកសិក្សានៅទីនេះបានច្រើនតាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន។ សូមបញ្ជាក់ផងដែរថា អតីតស្ថាន​ទូត​ប្រទេសឆែកពីមុនគឺមានទីតាំងនៅស្ថានទូតអឺរ៉ុបសព្វថ្ងៃនេះឯង។ ប្រទេសឆែកក៏មានទំនាក់ទំនងល្អជាមួយអាស៊ានដែរ ហើយ​ទន្ទឹមនឹងនេះ ឆែក បានសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍គម្រូដល់កម្ពុជាក្នុងមួយឆ្នាំ ១លានដុល្លាកន្លះចាប់ពីឆ្នាំ ២០២០​ខាង​មុខនេះ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់បងប្អូន និងកូនក្មួយនិស្សិតនៅឆែក​អោយ​បាន​ដឹង​ពីការទទួលទានអំបុកទូទាំងប្រទេសនៅថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃ​បុណ្យ​អុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែលកម្ពុជាបានសម្រេច​យកថ្ងៃនេះជាទិវា​ហូបអំបុកទូទាំង​ប្រទេសដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ព្រោះមានជន​អគតិមួយចំនួនតូច​បានឃោសនាគ្រោងយក​ថ្ងៃនេះ​ធ្វើ​ផ្តេសផ្តាសក្នុងពេលដែលកម្ពុជាកំពុងរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងប្រពៃណីជាតិ។ ដូច្នេះ សូម​អញ្ជើញ​បងប្អូននិងកូនក្មួយនៅទីនេះ និងនៅតាមបណ្តាប្រទេសនានាចូលរួមទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់អោយបងប្អូនសហគមខ្មែរនៅឆែក និងកូនក្មួយទាំងអស់តាម​ដានព័ត៌មាន​ពី​កម្ពុជា​អោយបានជាប្រចាំ ជាពិសេស តាមហ្វេសប៊ុគសម្តេចផ្ទាល់ និងតាមហ្រ្វេសញ៉ូជាដើម ចៀសវាងមាន​គេប្រឌិត​ព័ត៌​មានមិនពិតពីកម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឆែក ដែលនឹង​ត្រូវ​ពិភាក្សា​គ្នាអោយបានល្អិតល្អន់នៅថ្ងៃស្អែកជាផ្លូវការ។ សម្តេចប្រមុខដឹកនាំ បានផ្តាំផ្ញើដល់បងប្អូនខ្មែរ និងកូនក្មួយនិស្សិត​ដែល​កំពុងសិក្សានៅប្រទេសគេយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពច្បាប់ប្រទេសគេអោយបានល្អ។ ទន្ទឹមនឹង​នោះ​ដែរ សម្តេចតេជោ បានផ្តល់ទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងសិក្សានៅទីនេះប្រកបដោយ​ក្តីស្រឡាញ់​ក្នុងបរិយាកាសរីករាយនិងស្និទស្នាលក្រៃលែង៕

ប្រភព ៖ ហ្វេសប៊ុក សម្តេចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.