ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​បញ្ជូន​ចោរ​លួច​០២​នាក់​ទៅកាន់​តុលា​ការ!


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកង​រាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួច​គាស់​ផ្ទះយកម៉ូតូ)។

ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅប្រុស អាយុ ៣១ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ហៅឡេវ អាយុ ៤៩ឆ្នាំ បានធ្វើ សកម្មភាព លួចគាស់ផ្ទះមួយកន្លែង នៅចំណុចផ្ទះជួល១B ផ្លូវលេខ៣ ក្រុម៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សី​កែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៦:៣០នាទីព្រឹក ដោយយកម៉ូតូបាន ០២គ្រឿង ម៉ាក​ហុង​ដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AE-3911និងម៉ាក Zoomer X ពណ៍ត្រួយចេក ស្លាកលេខ ភ្នំពេញ 1GM-4425។

បន្ទាប់ពីជនរងគ្រោះបានដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចគាស់ទ្វាផ្ទះយកបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកង​រាជអាវុធ ហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវដើម្បីជួយស្រាវជ្រាវ។ ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម អាវុធហត្ថ​ខណ្ឌឬស្សីកែវ បានធ្វើការស្រាវជា្រវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅវេលាម៉ោង១៥:៣០នាទី ក្នុង​ថ្ងៃដដែល។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០២នាក់នេះ បានសារភាពឲ្យដឹងថា ពួកគេពិតជា បាន​ធ្វើសកម្មភាពលួចគាស់ផ្ទះចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយក្នុងពេលធ្វើសកម្មភាពរូបគេទាំង០២​នាក់ បានកាន់ដែកទីប០១ដើមប្រវែង៥តឹក ដើរកាត់តាមផ្ទះជួលនៅចំណុចខាងលើ បន្ទាប់មកពួកគេបានឃើញផ្ទះជួលមួយ​ល្វែង ហើយបានអើតទៅខាងក្នុងឃើញមានម៉ូតូ ០៣ទៅ០៤គ្រឿង ភ្លាមនោះ ពួកគេបានយកដែកទីបដែលកាន់ជាប់ដៃគាស់​ទ្វារផ្ទះចូលទៅលួចយកតែម្តង។ រូបគេទាំង ០២នាក់ បានប្រាប់បន្ថែមថា កន្លងមក ពួកគេធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០១ឆ្នាំរួចម្តងហើយពីបទលួច៕

ប្រភព ៖ #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.