ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស្តេច​គ្រឿង​ញៀន​និង​គូរ​កន​៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ប្រហារ​ជី​វិត


ទីក្រុងហាណូយ ៖ នៅថ្ងៃចន្ទម្សិលមិញនេះស្តេចជួញដូរគ្រឿង ញៀនទ្រង់ទ្រាយធំពីប្រទេសឡាវចូលប្រទេ​សវៀតណាមរួម​ជាមួយបក្ខពួក ៧ នាក់ផ្សេងទៀត ត្រូវបានតុលាការវៀតណាមបានសម្រេចកាត់ទោសប្រហារជីវិត។ នេះបើតាមការចុះ​ផ្សាយ​​​​ដោយ​ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី៨ ខែតុលានេះ។

លោក ផាន់ហ៊ូ ហៀវ ដែលមានឈ្មោះហៅក្រៅថា“ កណ្តុរ” គឺជាស្តេចនៅក្នុងពិភពគ្រឿងញៀន និងបក្ខពួករបស់លោក ៧​នាក់​​ផ្សេងទៀត រួមមានបុរស ៦នាក់និងស្ត្រីម្នាក់ដែលមានអាយុចន្លោះពី ៣៨ ទៅ ៦៥ឆ្នាំត្រូវបានកាត់ទោសប្រហារជីវិត​ពីបទ​ជួញដូរហេរ៉ូអ៊ីនចំនួន ១៣២ គីឡូក្រាមនិងម៉ាទឹកកក ៥៥ គីឡូក្រាម ពីប្រទេសឡាវមកកាន់ទីក្រុងហូជីមិញ។ ដោយឡែក​សមា​ជិកម្នាក់ទៀតនៃក្រុមក្មេងទំនើងត្រូវ បានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។

ក្រុមអ្នកជួញដូរគ្រឿងញៀនទាំងអស់នោះ ត្រូវបានចាប់ខ្លួនកាល ពីខែកក្កដាឆ្នាំមុន បន្ទាប់ពីមន្រ្តីប៉ូលិសបានធ្វើការ​បង្ក្រាប​ដ៏ធំ​មួយ​ទៅលើ ទីតាំងផ្សេងៗគ្នានៅក្នុងទីក្រុងហាណូយ និងខេត្តប៊ិញដុង។ ពួកគេទាំងនោះ បានដឹកជញ្ជូនគ្រឿង​ញៀនពី​ប្រទេស​ឡាវចូលទៅក្នុងទីក្រុង ដាណាង មុនពេលចែកចាយទៅកាន់តំបន់ផ្សេងទៀត។

លោក ភុង វ៉ាន់ដាង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន សាយហ្គនបាននិយាយនៅក្នុងកិច្ចប្រជុំ​មួយកាល​ពីសប្តាហ៍មុន ថា ប៉ូលិសសាយហ្គនបានរឹបអូសគ្រឿងញៀនបានជាង ១,៦តោនចាប់តាំងពីដើមឆ្នាំនេះគឺច្រើនជាង ១០ ដង​នៃរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។

គួរដឹងដែរថា ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿង ញៀនដ៏សំខាន់មួយនៅក្នុងនិងជុំវិញតំបន់ត្រីកោណមាស ដែលមាន ព្រំប្រទល់ជាប់ប្រទេសចិន ឡាវ ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាតំបន់ផលិតគ្រឿងញៀនធំជាងគេទី២ នៅលើ​ពិភព​លោក៕

ដោយ ៖ សុភា


Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.