ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កំលាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បញ្ជូន​ចោរ​០២​នាក់​ទៅ​តុ​លា​ការ!


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណី លួចមានស្ថាន​ទម្ងន់​ទោស។ ជនសង្ស័យទាំង ០២នាក់រួមមាន ៖

១/ ឈ្មោះ សេង ចិន្តា ហៅហ៊ា ភេទប្រុស អាយុ ២៦ឆ្នាំ
២/ ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ

ជនសង្ស័យទាំង ០២នាក់ នេះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៩ វេលាម៉ោង១៨:២០នាទី នៅចំនុច ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​ពួក​គេទាំង ០២នាក់ ជាអ្នកអូសរទេះរើសអេតចាយ ព្រមទាំងបន្លំលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋផងដែរ។ មុនពេលឃាត់​ខ្លួន ពួកគេកំពុងអូសរទេះរើសអេតចាយ ស្រាប់តែ ឃើញផ្ទះមួយកន្លែងចាក់សោរគ្មានម្ចាស់នៅ ពួកគេបានយកញញួរ​ទៅ​វាយ​សោរផ្តាច់ដើម្បីចូលលួចទ្រព្យសម្បត្តិ ក្នុងពេលនោះលឺសម្លេងដល់ប្រជាពលរដ្ឋដែលនៅក្បែរចេញមកមើលពួក​គេក៏​បាន​បន្លំធ្វើជាអូសរទេះរើសអេតចាយបន្តទៀត បន្ទាប់មកពួកគេបានឃើញបន្ទប់ជួលប្រហែល៥បន្ទប់ គ្មានម្ចាស់នៅ ក៏បាន​ធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ចូល លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្គូពី ពណ៍ស ស្លាកលេខ ភ្នំពេញ 1CZ-1310 និងធុងបាស ០១គ្រឿងទៀត។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេង ចិន្តា ហៅហ៊ា បានសារភាពបន្ថែមទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារ​ព្រៃស រយៈពេល ១ឆ្នាំកន្លះ និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល ៥ខែ ,រីឯឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ក៏ធ្លាប់ត្រូវ​បានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន និងជាប់មណ្ឌលកែ​ប្រែឳកាសខ្ញុំរយៈ​ពេល៥ខែ​មក​ហើយដែរ។

ប្រភព ៖ #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.