ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថ​កិច្ច​បង្ក្រាប​ទី​តាំង​ល្បែង​ស៊ី​សង​លួច​លាក់​ជួញ​ដូរ​និង​ចែក​ចាយ​គ្រឿង​ញៀន​ឃាត់​ខ្លួន​មនុស្ស​ចំ​នួន​១៥​នាក់


 រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង លួចលាក់ជួញដូរ  និងចែកចាយគ្រឿងញៀន និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៥នាក់ កាលពីវេលាម៉ោង៤និង​៣០នាទី​រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៦២ ផ្លូវ៥១ ក្រុម១០ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយ​អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជ​ធានី​ភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវបង្ក្រាបទីតាំង​បើកល្បែង​ស៊ីសងមួយកន្លែង ដែលលួចលាក់ជួញដូរ និងចែកចាយសារធាតុញៀនដោយខុសច្បាប់។ជាលទ្ធផល នៃកិច្ចប្រតិ​បត្តិការណ៍​នេះ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ ក្នុងនោះមាន ស្រី៧នាក់ ជនជាតិម៉ាឡេស៊ី ២នាក់ ដោយ​បាន​ដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១២កញ្ចប់, ដាវកែច្នៃ ចំនួនមួយដើម, ថង់សម្រាប់​ច្រក​គ្រឿង​ញៀនមួយចំនួន, ដែកកេះមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។ក្រោយពីឆែកឆេររួចមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៥នាក់ រួមជាមួយវត្ថុតាងយកទៅ​អធិការ​ខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.