ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សំ​លេង​ផ្ទុះ​ចេញ​ពី​ក្នុង​ក្រុម​ហ៊ុន​យូ​នី​គ្រីន ​​បណ្តាល​​អោយ​​អ្នក​កា​សែត​២០​នាក់​រត់​បាត​ជើង​ស​ព្រាត ទៅ​​ប្តឹង​​សមត្ថ​កិច្ច​អោយ​ជួយ


ខេត្តមណ្ឌលគិរី (ស្រុកកោះញ៉ែក) ៖ តាមសេចក្តីរាយការណ៏របស់ក្រុមអ្នកកាសែត២០នាក់បានអោយគេហទំព័រ រស្មីក្រុងយើង www.rskynews.com ដឹងថានៅវេលាម៉ោង​៥.៣៥នាទីល្ងាចថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៨ មានការផ្ទះ
អាវុធមួយប្រាវនៅក្នុងក្រុមហ៊ុនយូនីគ្រីន របស់លោកឧកញ៉ា តុប វីយាដា មានទីតាំងនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី មកលើក្រុមអ្នកសារព័ត៍មាន និងមានសំលេងស្រែកគំរាបចាប់អោយបានវាយខ្នោះតែម្តង ពេល​នេះធ្វើ​អោយក្រុមអ្នក​កាសែត២០នាក់បានរត់​ចែកជើងគ្នាបាត​ជើងសព្រាត និងព្រលឹងចុងសក់ដោយទន្ទឹញពាក្យគុណម៉ែគុណឪជួយផង។

ប្រភពបានបន្តអោយដឹងទៀតថាក្រុមអ្នកកាសែតទាំងនេះបានទទួលដំណឹងថា ក្រុមហ៊ុន យូនីគ្រីន បានទទួល​ទិញ​ឈើពីខាងក្រៅក្រុមហ៊ុន ដើម្បីកាត់បេសេស្របច្បាប់ ដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ក្នុងនោះ ពួកគេក៏បានដឹង
ថា នៅក្នុងក្រុមហ៊ុនយូនីគ្រីន មានរថយន្តយីឌុបចំនួន៥គ្រឿងកំពុងផ្ទុកឈើ និងរថយន្តបាឡែនជាច្រើនទៀត  ដោយ​ក្រុមហ៊ុនមានរបងបិទបាំងជិតនូវបទល្មើសដែលគេបានរាយការណ៏មកនេះ ក្រុមអ្នកកាសែតបាននាំគ្នា​ឡើងលើដើម​ឈ់ើដើម្បីថតផ្តិតយករូបភាពអំពីសកម្មភាពនេះរាយការណ៏ជូនជាព័ត៍មាន ក៏កើតជាកំហឹងរបស់កម្មករ និងអ្នកយាម នៅក្នុងក្រុមហ៊ុនបានបាញ់ឡើងលើមិនតិច៧គ្រាប់ ដើម្បីគំរាមកំហែងទៅលើក្រុមអ្នកកាសែតទាំងអស់នេះ ។ ដោយ​ឡែកបុរស់ម្នាក់ដែលគេដឹងថាជាប្អូនផ្លៃលោកឧកញ៉ា តុប វីយាដា ឈ្មោះ ផាន ណា ក៏បានបើករថយន្តធុនដ្រា ព៍ណស​ចេញពីក្រុមហ៊ុនដេញបំបុកក្រុមអ្នកកាសែត ធ្វើអោយអ្នកកាសែតម្នាក់ៗរត់យករួចខ្លួន និងភ័យស្លន់ស្លោ ។

ករណីផ្ទុះអាវុធដែលជាការចោទប្រកាន់របស់ក្រុមអ្នកកាសែត២០នាក់នេះ កម្មករ២នាក់បំរើនៅក្នុងក្រុមហ៊ុន យូនីគ្រីន បានចេញមុខមកបដិសេធថា ជាការចោទប្រកាន់មិនមែនជាការពិត ដោយខ្លួនទាំង២នាក់បានដុះផាវលេងនៅក្នុង​ក្រុម
ហ៊ុន។ តាមលិខិតបដិសេធរបស់កម្មករទាំង២នាក់នេះថាពូកគេមានអាយុត្រឹមតែ១៥ ទៅ១៦ឆ្នាំ ដែលបានមកធ្វើការ
នៅក្នុង​ក្រុមហ៊ុន។

ក្រុមអ្នកកាសែតប្រមាណ២០អង្គភាព ក៏បាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែគេពុំទាន់
ដឹងថា ចំណាត់ការនេះ ដល់ណានៅឡើយទេ ខណៈឈ្មួញឈើដ៏ល្បីឧកញ៉ា តុប វីយាដា នេះ គឺជាជនមានអំណាច
មានលុយ មានឱកាសជំនួញឈើដោយអំពើខុសច្បាប់ តាមរយៈសកម្មភាពប្រមូលទិញឈើពីប្រជាពលរដ្ឋ ពីឈ្មួញ
ជាច្រើនទៀត ដែលកាប់ពីខាងក្រៅក្រុមហ៊ុនរបស់ខ្លួន ដើម្បីកាត់បេសេ ឲ្យទៅជាឈើស្របច្បាប់ដឹកជញ្ជូនទៅប្រទេស​វៀតណាមយ៉ាងគគ្រឹកគគ្រេង។

គេហទំព័រ រស្មីក្រុងយើង rskynews.com បានសុំការបំភ្លឺពីសមត្ថកិច្ច លោកបានឆ្លើយថា គឺក្មេងបានយកផាវទៅដាក់
ក្នុងកំប៉ុង​ហើយក៏ដុតបំផ្ទុះទៅ ហើយលឺដល់ក្រុមអ្នកកាសែត ជួនពេលក្រុមអ្នកកាសែតទាំងអស់​នេះកំពុងតាមយក​ព័ត៍មានក៏ភ័យនាំគ្នារត់ទៅ។ ចំណែកឯការចោទប្រកាន់ថាប្រើប្រាស់កំលាំងពលកម្មមិនទាន់គ្រប់អាយុនេះ គឺដោយ
សារ​ម៉ែឪរបស់វាមកធ្វើការ ក៏នាំមកនៅជាមួយទៅ។

មតិមហាជនចោទសួរថា៖ តើហេតុអ្វីបានជាក្រុមហ៊ុន យូនីគ្រីន  របស់លោកឧកញ៉ា តុប វីយាដា អនុញ្ញាតិអោយក្មេង
មិន​ទាន់គ្រប់អាយុ​អាចធ្វើការងារនៅកន្លែងធ្វើការងារធ្ងន់ដូចនេះទៅកើត ? តើអាជ្ញាធរមានសមត្ថកិច្ច បានត្រួតពិនិត្យ
​លើ​ការចាត់ចែងគ្រប់គ្រងប្រើប្រាស់កម្មកររបស់ក្រុមហ៊ុននេះយ៉ាងណាដែរ? ទើបបណ្តាលអោយមានក្មេង មិនទាន់
គ្រប់អាយុ​អាចធ្វើការនៅក្នុងក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ បានដូច្នោះ ជាពិសេសមន្ទីរការងារ និងបណ្តុះ​បណ្តាល​​វិជ្ជា
ជីវៈ របស់ខេត្តមណ្ឌលគីរី ។ មតិបានអោយអនុសាសន៏ថា ដើម្បីជំរះបន្ទិលរឿងនេះអាជ្ញាធរមានសមត្ថកិច្ចជាពិសេស
គណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើដឹកនាំដោយឧត្តមសេនីយន៏ សៅ​ សុខា មេត្តាចាត់តាំងក្រុមការងារចុះត្រួត
ពិនិត្យករណីនេះផង។

តាមប្រភពពីក្រុមអ្នកកាសែតបានបង្ហើបប្រាប់ថា ភាគីខាងក្រុមហ៊ុនបានចាត់តំណាង​ចរចារសម្របស​ម្រួល​​ជា​មួយ​ក្រុុម​អ្នកកាសែតដើម្បីបញ្ចប់រឿង។

ពាក់ព័ន្ធករណីនេះ គេហទំព័រ រស្មីក្រុងយើង មិនអាចទាក់ទងសុំការបំភ្លឺផ្ទាល់ពីលោកឧកញ៉ា តុប វីយាដា ប្រធានក្រុមហ៊ុន​ យូនីគ្រីន បានទេ ដោយអ្នកលើកទូរស័ព្ទឆ្លើយថាលោកឧកញ៉ាកំពុងសំរាន្តលក់ហើយ ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.