ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ​ស្រ៊ាង​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ​នាំ​ទេយ្យ​ទាន​ប្រ​គេន​ព្រះ​សង្ឃ​ចំនួន​​០៣​វត្ត!


រាជធានីភ្នំពេញ ៖  នៅថ្ងៃទី២៤និង២៥ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ស្ថិតក្នុងខណ្ឌមានជ័យ និង ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តទាំងអស់ និងឧទ្ទិស​កុសលជូនដល់ វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបាន​ពលីមរណៈ ក្នុងរយៈកាល កន្លងមកផងដែរ។

វត្តទាំង០៣ ដែលមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយពុទ្ធបរិស័ទ្ទ ចំណុះ​ជើង​វត្តរួមមាន៖
១. វត្តនន្ទមុន្នី ស្ថិតក្នុង ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២. វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣. វត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ជារៀងរាល់ឆ្នាំទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ ដែលមានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមាន​ខក​ខានឡើយ ដើម្បីឧទ្ទិសកុសលជូនដល់ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ព្រម​​​ទាំងមិត្តរួមការងារ និងមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសទៅនោះ នឹងងាក​បែរ​មកឱ្យសព្វសាធុការពរ ឲ្យពួកគេវិញ ទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចំរើន តទៅថ្ងៃមុខ។

បន្ទាប់ពីបានបញ្ចប់កម្មវិធីបុណ្យក្នុងវត្តទាំង០៣ លោកឧត្តមសេនី យ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតចុះទៅត្រួតពិនិត្យ លទ្ធផលនៃ​ការ សាងសង ជួសជុលកែលំអរ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាបឋម សិក្សាកែវមុន្នី ដែលលោកបានឧបត្ថម្ភកន្លងមក រួមមាន​ប្រព័ន្ធ រំដោះទឹកជុំវិញសាលា, ចាក់ដីបំពេញទីធ្លានិងចាក់បេតុង សាលាទាំងមូល, កសាងប្រព័ន្ធផ្លូវបេតុងក្នុងសាលា, កសាង​កន្លែងសម្រាប់ សិស្សលេង, ជួសជុលបន្ទប់ទឹក, កសាងរបងបន្ថែមនិងជួសជុលឡើងវិញ, ធ្វើសួនច្បារ​និងលាបថ្នាំតាម​អាគារ​ឡើងវិញ៕

ប្រភព ៖ #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.