រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៩ នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចុះជួបសំណេះសំណាលជាមួយកម្លាំងនគរបាលចរាចរណ៍ដែលឈរជើងតាមគោលដៅព្រមទាំងបាននាំយកនូវភេសជ្ជៈ និងថវិកាមួយចំនួនជាការឧបត្ថម្ភលើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចរាចរណ៍ពីសំណាក់លោកឧត្តមសេនីយ៍ ស ថេត នាពេលនេះគឺ បន្ទាប់ពីពិនិត្យឃើញមន្ត្រីនគរបាលដែលឈរជើងតាមគោលដៅទាំងនោះ ពិតជាមានការនឿយហត់ជាខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះក្នុងការសម្រួល សណ្តាប់ធ្នាប់ និងចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ៕
ដោយ ៖ វិបុល