ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច​តេ​ជោ ​ហ៊ុន​ សែន ​អញ្ជើញ​ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​កន់​យ៉ាង​​និង​ជួប​ជា​មួយ​ស្ថាប​និក​មូល​និ​ធិ​អប់​រំ​កន់​យ៉ាង​​នៃ​ប្រ​ទេស​កូ​រ៉េ


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩​នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។

នៅក្នុងជំនួបនេះលោកបណ្ឌិត Won Meok Lee បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាលោកបានធ្លាប់មក​កាន់ប្រ​ទេស​កម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោក​បណ្ឌិតបានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួប​សំដែង​ការគួរ​សម និងពិភាក្សាការងារនាពេលនេះ។

លោកបណ្ឌិត​ បានជម្រាបជូនសម្តេចតេជោថា កាលពីម្សិលមិញនេះលោកបានអញ្ជើញទៅទស្សនកិច្​ចនៅមន្ទីរពេទ្យព្រះ​អង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែកដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOI​CA)។ ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមកមានកិច្ចសហ​ប្រតិ​បត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេ​ជោថា​កន្លង​មក លោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយក ចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែក​តាម​រយៈ​មជ្ឈមណ្ឌលដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជា​ជាបន្តបន្ទាប់ទៀត​ផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េដែលកន្លងមកធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជា ពិសេសដល់ផ្នែកវិស័យសុខាភិបាលក៏ដូចជាវិស័យអប់រំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេច​ពិត​ជាអរគុណទៅដល់ភាគីកូរ៉េដែរបានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជា​ច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។ ហើយកន្លង មក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលបងប្អូនប្រជា​ពល​រដ្ឋ​ដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេសកន្លងមកនេះយើងក៏មានអង្គការ​គ្រួសារថ្មីដែលបាន​យកចិត្តទុក​ដាក់​ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះអង្គការគ្រួសារថ្មីនេះត្រូវបានបញ្ចូល​ឲ្យស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ដាក់ចំពោះបញ្ហានេះ។ សម្តេច​តេជោបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹង​ការ​បង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ន​នេះ​កម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។

សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជ រដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាង​ច្រើនទៅ​លើ​វិស័យ​សង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូច​ជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានជម្រាបជូនលោកបណ្ឌិតផងដែរថា នៅពេលខាងមុខនេះពោលគឺនៅក្នុងអំឡុង​ខែវិច្ឆិកា សម្ដេចតេជោនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ច​ប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។ ហើយ​តបតាមការអញ្ជើញរបស់លោក​បណ្ឌិត​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង សម្ដេចតេជោបានឲ្យរកពេលវេលាណា​សមស្របដើម្បីសម្ដេច​អញ្ជើញ​ទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់យ៉ាង នៃប្រទេសកូរ៉េនោះ។ ហើយនៅក្នុងឱកាសនោះផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ៕

ប្រភព ៖ FB សម្តេចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.