ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច​តេ​ជោ ​ហ៊ុន ​សែន​ អញ្ជើញ​ជួប​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុម​ហ៊ុន​CHINT​ Group ​របស់​ចិន


រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប​ពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុម ប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេស​ចិន។

នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ គឺបានផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់​ចិនដែលជាដៃគូរ​របស់​កម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួល​បានជោគ​ជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា​លើ​វិស័យអគ្គីសនី។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CHINT Group ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជា​ដៃ​គូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជានិងចិន។

គណៈប្រតិភូក្រុមហ៊ុន CHINT Group បានសំដែងនូវក្តីរីករាយ និងមោទនភាពដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​អនុញ្ញា​ត្ត​​អោយចូលជួបពិភាក្សាការងារវិនិយោគបន្ត។ គណៈប្រតិភូបានបង្ហាញនូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុន​បាន​មកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ។ អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់គឺកម្ពុជា​មាន​សុខ​​សន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុន​កាន់​តែមានជំនឿជឿ ជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា។

កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោងវារីអគ្គីសនីតាតៃខាងក្រោមដែលបានផលិតអគ្គីសនីសម្រាប់ប្រើ ប្រាស់នៅក្នុងប្រទេសដោយជោគជ័យ។ ក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជា ដោយបានលើកសំណើ​គម្រោង​វិនិយោគវ៉ារីអគ្គិសនីតាតៃខាងលើជម្រាបជូនសម្តេចតេជោ។ ក្រុមហ៊ុនមានជំនឿថាវានឹងផ្ដល់ផលចំណេញយ៉ាងច្រើន ពី​ព្រោះ​​គម្រោងនេះគឺប្រើប្រាស់បណ្ដាញទឹកតែមួយហើយអាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យបំពេញតម្រូវការ​នៃការប្រើ​ប្រាស់អគ្គិសនីនៅក្នុងប្រទេសដែលកំពុងត្រូវការចាំបាច់ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។ ជាមួយគ្នានោះ​ផងដែរ គណៈប្រតិភូក្រុមហ៊ុន ក៏បានលើកឡើងនូវគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការ​ទៅលើ​វិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍​ផ្សេងៗទៀត​ដែលសម្រាប់​ប្រើ​ប្រាស់នៅក្នុងវិស័យងថាមពល ដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃភ្លើងផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរនូវគម្រោងនេះ ដោយសម្ដេចបានមានប្រសាសន៍ថា នេះគឺជា​អត្ថ​ប្រយោជន៍មួយសំខាន់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះ​មាន​ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គិសនី​ត្រូវ​បានធ្វើការចែក ចាយមិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែកចាយដល់ទីជនបទដាច់ស្រយាលផងដែរ។

ស្របពេលក្នុងការបណ្តាក់ទុនជាលើកទី២នៅកម្ពុជា សម្ដេចតេជោ បានធ្វើការណែនាំដល់ក្រុមហ៊ុនមិនត្រូវមើលតែលទ្ធភាព​ទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជា ពិសេសក្នុងកម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះ មានន័យថារាល់ការវិនិយោគមិនត្រឹមតែបំរើនូវសេចក្តីត្រូវការ​របស់ប្រជាជន​កម្ពុជាទេ គឺត្រូវគិតទៅលើការផលិតដើម្បីធ្វើការនាំចេញទៅ កាន់ទីផ្សារដទៃទៀតខាងក្រៅផងដែរ។ ជារួម នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះគម្រោងដែលក្រុមហ៊ុនចិនបានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តបានជោគ ជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំអោយក្រុមហ៊ុនលោក និង​ក្រុមហ៊ុនប្រទេសចិនទាំងអស់បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយ សម្តេចតេជោក៏បានស្នើ​សុំអោយភាគីមិត្តចិន​បើក​ទីផ្សារ​អោយបានទូលាយថែមទៀត សម្រាប់នាំចូលនូវផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។ ទន្ទឹមនឹង​នោះដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រាជរដ្ឋា ភិបាលកម្ពុជា នឹងស្នើសុំអោយមានការចុះ​ហត្ថ​លេខា​លើ កិច្ចព្រមព្រៀងទំនាក់ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដើម្បីធានាដល់បរិយាកាសល្អសម្រាប់​ក្រុមហ៊ុន​ចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា៕

ប្រភព ៖ FB សម្តេចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.