ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អា​វុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​បញ្ចូល​ចោរ​ឆក់​វ័យ​ក្មេង​២នាក់​ទៅ​កាន់​តុលា​ការ​ចាត់​ការ​តាម​នី​តិ​វិ​ធី


រាជធានីភ្នំពេញ ៖  សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនចោរឆក់វ័យក្មេង ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ពួកគេទាំង ០២នាក់ នេះ រួមមាន ៖
ទី១. ឈ្មោះ យូ ចាន់រិទ្ទ ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២. ឈ្មោះ ផុន ចាន់ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូល​ដ្ឋានអាវុធហត្ថខណ្ឌ៧មករា ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១:៣០នាទី បន្ទាប់ពីពួកគេទាំង ០២នាក់ រួម និងបក្សពួក ០២នាក់ ទៀត ឈ្មោះ សាល និងឈ្មោះ គិរី ដែលរត់គេចខ្លួនបាត់ បានធ្វើ​សកម្មភាពឆក់សម្ភារៈពីជនបរទេស ដែលកំពុងជិះលើម៉ូតូកង់បី នៅចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តែដោយប្រជាពលរដ្ននៅក្បែរនោះឃើញ បានស្រែកឆោរឡោ ចោរៗ លឺដល់សមត្ថកិច្ច​អាវុធហត្ថដែលកំពុងល្បាត បានប្រដេញតាមភ្លាមៗ រហូតដល់ចំណុចក្បែររង្វង់មូលវត្តសំពៅមាស ក៏ឃាត់ខ្លួន រូបគេទាំង ០២នាក់ បានតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលកើត​ហេតុ
ពួកគេ​បានជិះម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៍ត្រួយចេក ស្លាកលេខ ភ្នំពេញ 1FT-2021 ចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពឆក់ លុះពេលជិះដល់ចំណុចស្តុបសន្ធរម៉ុក ពួកគេក៏បានជួបបក្សពួក ០២នាក់ ទៀត ឈ្មោះ សាល និង ឈ្មោះ គិរី ដែលជិះ​ម៉ូតូម៉ាក ហុងដា សេ ១២៥ មិនចាំស្លាកលេខ ហើយពួកគេបានជិះគ្រប់ទីកន្លែងគ្មានគោលដៅច្បាស់លាស់ លុះពេល​ជិះដល់ចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពួកគេបានឃើញជនបរទេស កំពុងជិះលើ
កង់បី ភ្លាមនោះ ពួកគេ បានធ្វើសកម្មភាពឆក់ យកសម្ភារៈ របស់ជនបរទេសតែម្តង តែត្រូវបានប្រជាពល​រដ្ឋឃើញ​សកម្មភាពរបស់ពួកគេ បានស្រែកឆោរឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាត បានប្រដេញតាមពួកគេ រហូត
ដល់​ចំណុច ក្បែររង្វង់មូលវត្តសំពៅមាស ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។

ពួកគេបានបន្តឲ្យដឹងទៀតថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចជាច្រើនលើក រួចមកហើយ នៅកន្លែង​ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ក្រោយពេលធ្វើសកម្មភាពឆក់រួច បាននាំគ្នាទៅផឹកស៊ីសប្បាយ និងទិញគ្រឿងញៀនមក
ប្រើ​ប្រាស់នៅតាម​ផ្ទះសំណាក់។

ក្នុងអំឡុង ឆ្នាំ ២០១៧ ពួកគេធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅមណ្ឌលកែប្រែម្តងរួចមកហើយប៉ុន្តែមិនរាងចាល ពេលចេញមកវិញក៏បន្តសកម្មភាពទៀត៕

ដោយ​ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.