ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​នាយ​​ឧ​ត្ត​ម​​សេនីយ៍​សន្តិ​​បណ្ឌិត​ នេ​ត ​សា​វឿន ​អគ្គ​ស្នង​ការ​ន​គរ​បាល​ជាតិ​ដឹក​នាំ​​កិច្ច​ប្រ​ជុំ​​ផ្សព្វ​​ផ្សាយ​​ស​ភាព​ការណ៍​​ស​ន្តិ​​សុខ​និង​​សណ្តាប់​ធ្នាប់​


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពដឹក​នាំកិច្ច​ប្រជុំផ្សព្វ ផ្សាយសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ប្រធាន និងអនុប្រធាននាយកដ្ឋាន អង្គភាពនិងនាយការិយាល័យចំណុះសេនាធិការ​ទាំង​អស់ សរុបប្រមាណជាង១,០០០ នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មាន ប្រសាសន៍ប្រាប់ក្រោយកិច្ចប្រជុំថា កិច្ចប្រជុំនេះមានគោល បំណងសំខាន់ផ្តោតលើការផ្សព្វផ្សាយសភាព​ការណ៍ថ្មីៗពាក់​ព័ន្​ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមក្នុងប្រទេសកម្ពុជា សំខាន់គឺការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំង​នគរបាលទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខរបស់សង្គម ជាពិសេសការពារសន្តិភាព និងស្ថិរភាព​នយោ​បាយ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែក្រាលគ្រប់ដោយសន្តិភាព មាន​សេរី​ភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ។

ឯកឧត្តមបន្តឲ្យដឹងថា ក៏ប៉ុន្តែសភាពការណ៍ថ្មីៗនេះ មានចលនាឧទ្ទាមមានចេតនារៀបផែនការប៉ុនប៉ងបង្កអសន្តិសុខ​ផ្តួល​រំលំរាជ រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បានបន្តឲ្យដឹងថា ជាទិសដៅឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​សង្កត់ធ្ងន់ការងារ ចំនួនពីរ ៖ គឺទី១-ពង្រឹងសុវត្ថិភាពក្នុងការការពារបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងទី២-ការពង្រឹង​សន្តិ​សុខជារួម ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ឬពួកឧទ្ទាមណាមកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសន្តិភាព ផល​ប្រយោ​ជន៍​របស់ជាតិដែលកំពុងមានសព្វថ្ងៃនេះឡើយ ៕

ប្រភព៖ ផេកនគរបាលជាតិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.