ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ ​វេង ​សា​ខុន​ ​ជួប​លោក​ស្រី ​វិច​តូ​រៀ ​ខ្វា​ខ្វា​ អនុ​ប្រ​ធាន​ធ​នា​គារ​ពិ​ភព​លោក​ទ​ទួល​បន្ទុក​អា​សុី​ខាង​កើត​​​សម្ដែង​ការ​គួរ​សម​និង​​ពិ​ភា​ក្សា​ការ​ងារ


រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនេះ លោកស្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ
រ​បស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដែលឈានឆ្ពោះ​ទៅរកការអភិវឌ្ឍ​ន៏ប្រកប​ដោយចីរភាពនិងនិរន្តរភាព។

ឆ្លៀតយកឱកាសនេះ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ​គឺ​ដើម្បី​ស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយ WB ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខ័ណ្ឌ​ភាព​ជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួច​មកហើយ​កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

ដោយឡែក ជំនួបជា មួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការវិវឌ្ឍរីកចម្រើនរបស់​វិស័យ​កសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ទាក់ទងការអនុវត្តគម្រោង លទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួង​បាន​ជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយ​ហិរញ្ញប្ប​ទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។

ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានវាយតម្លៃលើសមិទ្ធផលរបស់គម្រោងដែលអន្តរក្រសួងបានអនុវត្ត ក្នុងនោះមាន​ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ លើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានចែកជូន​ប្រជាពលរដ្ឋនៅ​ខេត្តកំពង់ធំ។ គម្រោងបានធ្វើឲ្យសហគមន៍បានប្រើប្រាស់ដីក្នុងទិសដៅ បង្កើនផលិតភាពផលិតកម្មកសិកម្ម ជួយលើកស្ទួយ​កម្រិតជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ដោយទទួលបានសេវាសាធារណ និងអប់រំ ប្រកបដោយគុណភាព។

មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោកដែលកន្លងមកបានជួយគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យ​កសិកម្ម។ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រដល់រាជ​រដ្ឋា​ភិបាល​ក្នុងការអភិវឌ្ឍន៏​ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និង​ភាគី​ពាក់ព័ន្ធធ្វើឲ្យវិស័យកសិកម្មមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយ​ផលិតស្បៀងលើស​ពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍវិស័យមួយនេះដើម្បីចូលរួមចំណែក​សម្រេច​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០និងឆ្នាំ២០៥០។

ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យធនាគារជួយគិតគូពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោល​នយោ បាយថ្មីៗបន្ថែមទៀតឲ្យស្របតាមតម្រូវការ ស្ថានភាព និងគោល ដៅជាក់ស្តែងរបស់ក្រសួងដូចជាការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធគាំទ្រសំខាន់ៗដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការ​បណ្តុះ​បណ្តាលធនធាន មនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។ លោកមានសុទិដ្ឋិនិយមថា កិច្ចការទាំង​អស់​នេះ​អាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋ និង វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតចូលរួមយ៉ាងសកម្ម និងពេញលេញ ដោយឈរលើស្មារតីទទួលខុសត្រូវ និងតម្កល់​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនខាងលើដោយហេតុ ផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំ ចេញ ដែលការងារនេះទាមទារឲ្យមានការបណ្តុះបណ្តាលធន  ធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរ​បច្ចេក​វិទ្យាសម ស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើ​កសិ​ពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា ការរៀបចំហេដ្ឋារ​ចនាសម្ព័ន្ធគាំ​ទ្រ​សំខាន់ៗ។

កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះ កសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាចធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃ បន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើម​មានតម្លៃ ប្រើ ប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។ ភ្ជាប់ទៅហ្នឹងការប្រែប្រួលនេះ លោកស្រីបានស្នើឲ្យគ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល និងវិស័យឯកជន​ចូលរួមដាក់ចេញនូវគោលនយោបាយ ទិសដៅ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីអភិវឌ្ឍវិស័យ​កសិកម្មឲ្យមានការ​រីកចម្រើនប្រកប ដោយចីរភាព និងនិរន្តរភាព។

ចុងបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថានឹងបន្តសហការគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីក​ចម្រើន​បន្ថែមទៀតស្របតាមកំណើរសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផល​ដែល​មាន​គុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.