ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នក​ឧកញ៉ា ​គិត ​ម៉េង ​បន្ត​ជាប់​ឆ្នោត​ក្នុង​អា​ណត្តិ​ទី​៤​ដើម្បី​ដឹក​នាំ​ស​ភា​ពា​ណិជ្ជ​កម្ម​កម្ពុជា


 រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានសមាជិក សមាជិការនៃសភាពា​ណិជ្ជកម្មកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំង អ្នកឧកញ៉ាធ្វើជាប្រធានសភាពាណិជ្ជកម្មអា​ណត្តិទី៤ ដើម្បីដឹកនាំ​ការងារធុរកិច្ចនៅកម្ពុជា។

ពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្មរាជ​ធានី​ភ្នំពេញ ​អាណត្តិទី៤ លើកទី១ និងបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤នេះ ត្រូវបានរៀបចំ​ឡើង​នៅអគ្គលេខាធិការដ្ឋានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។

ការបោះឆ្នោតគាំទ្រជាបន្តទៀតពីសំណាក់សមាជិកសមាជិកាដ៏ឧត្តុង្គឧត្តម្ភនៃសភាពាណិជ្ជកម្មកម្ពុជា គឺសបញ្ជាក់ឲ្យឃើញ​ថា អ្នកឧកញ៉ា ពិតជាឥស្សរជនដ៏ឧត្តុងឧត្តម្ភក្នុងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា មានស្នាដៃដ៏ធំធេង ក្នុងការរួម​ចំណែក​ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបានធ្វើឲ្យប្រទេកម្ពុជាស្គាល់នូវការលូតលាស់ វិបុលភាព តាមលំនាំនៃសេដ្ឋកិច្ចទីផ្សារ​សេរី និងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ ជាគុណប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅជូនពលរដ្ឋកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានជាប់ឆ្នោតជាប្រធានសភាពាណិ ជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិ​ទី៣ លើកទី២ បន្ទាប់ពីទទួលបានលទ្ធផលពីការបោះឆ្នោតសភាពាណិជ្ជកម្ម ដោយសម្លេង១០០/១០០ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមជំរាបថា ប្រធានសភាពាណិជ្ជកម្មអាណត្តិទី១ គឺឧកញ៉ាលោក ថេង ប៊ុនម៉ា, អាណត្តិទី២ គឺលោកឧកញ៉ា សុខ គង់ និង​អាណត្តិទី៣ គឺអ្នកឧកញ៉ា គិត ម៉េង ជាប់២អាណត្តិ។

សភាពាណិជ្ជកម្ម ក្នុងអាណត្តិដឹកនាំរបស់អ្នកឧកញ៉ា បានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងបាន​ទាក់​ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅកម្ពុជា និងបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានធុរកិច្ចសំខាន់ៗផងដែរ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.