ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគ្គ​បញ្ជា​ការ​​កង​ទ័ព​​ចេញ​​បញ្ជា​​ថ្មី​មិន​​ឲ្យ​​យក​​កម្លាំង​ឬ​​មធ្យោ​បាយ​​កង​ទ័ព​​ទៅ​​បម្រើ​​ការ​ងារ​​ឯក​ជន​និង​​ស្លៀក​ពាក់​​ឯក​សណ្ឋាន​​ចូល​​ហាង​


រាជធានីភ្នំពេញ​ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជា ការ​កងយោធពលខេមរភូមិន្ទ បាន​ចេញ​បញ្ជា​ថ្មី មិន​ឲ្យ​យក​កម្លាំង ឬ​មធ្យោបាយ​កងទ័ព​ទៅ​បម្រើ​ការងារ ឬ​យាម​ការពារ​ក្រុមហ៊ុន រោងចក្រ សហ​គ្រាស​ឯកជន និង​ស្លៀកពាក់​ឯកសណ្ឋាន​ចូល​ហាង ឬ​ក្លឹប​កម្សាន្ត​ឡើយ នេះ​បើតាម​បញ្ជា​ចុះ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩។

តាម​បញ្ជា ស្តីពី​ការមិន​អនុញ្ញាតឲ្យយក​កងកម្លាំង និង​មធ្យោបាយ​ប្រើប្រាស់​របស់​កងយោធពល​ខេមរភូមិន្ទ ទៅ​បម្រើ​ឲ្យ​វិស័យ​ឯកជន ចុះហត្ថលេខា​ដោយ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ហើយ​ដែល​អង្គភាពគេហទំព័រ www.rskynews.com យើងទើបទទួលបាននូវបទបញ្ជា​នោះ​មាន​៣​ចំណុច គឺ​ ៖

ទី​១- មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​គ្រប់គ្រង​ទ័ព​របស់ខ្លួន​ជាប់​ជាប្រចាំ ក្តាប់​នូវ​វត្តមាន អវត្តមាន និង​មិន​អនុញ្ញាត​ឲ្យ​យក​កម្លាំង​មធ្យោ​បាយ​របស់​កងទ័ព​ទៅ​បម្រើ​ការងារ ឬ​យាម​ការពារ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន និង​បម្រើ​ការងារ​បុគ្គល​ឯកជន​ឡើយ​។

ទី​២-​ហាម​ស្លៀកពាក់​ឯកសណ្ឋាន និង​យក​អាវុធ​ចូល​ភោជនីយ ដ្ឋាន អគារ​លក់ទំនិញ ដែល​ប្រមូលផ្ដុំ​មហាជន​ប្រជាជន​ច្រើន និង​ក្លឹប​កំសាន្ត ដែលនាំឱ្យ​បាត់​សណ្តាប់ធ្នាប់ និង​វិន័យ​កងយោធពល​ខេមរភូមិន្ទ លើកលែង​ពេល​ប្រតិបត្តិការ​។

ទី​៣- នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សូមបញ្ជាក់ថា បទបញ្ជា​នេះ ធ្វើឡើង​ដោយយោង​ទៅលើ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការតែងតាំង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៩៩៤ ស្តីពី​ការបង្កើត​អគ្គបញ្ជាការដ្ឋាន​ នៃ​កងយោធពល​ខេមរភូមិន្ទ​, ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០០១ ស្តីពី​ការកែ​សម្រួល​តួនាទី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ចាត់តាំង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការតែងតាំង​មុខងារ អគ្គមេបញ្ជាការ ​នៃ​កងយោធពលខេមរភូមិន្ទ។

ជាការ​កត់សំគាល់ បទបញ្ជា​បែបនេះ មិនមែនជា​លើកទីមួយ​ទេ ដែល​ស្ថាប័ន​កងទ័ព​បានធ្វើ​ឡើង​ដើម្បី​ពង្រឹង​វិន័យ​កងទ័ព ប៉ុន្តែ​ជារឿយៗ​គេ​នៅតែ​ឃើញ​សម្ភារៈ​របស់​ស្ថាប័ន​កងទ័ព ត្រូវបាន​យកទៅ​បម្រើ​ការងារ​ឯកជន ហើយ​អាវុធ​ត្រូវបាន​យក​ចូល​ហាង ក្លឹប​កម្សាន្ត បង្ក​បញ្ហា​បាញ់​បោះ​ជា​បន្តបន្ទាប់​៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.