ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឧត្តម​សេ​នីយ៍​ឯក ​រ័ត្ន ​ស្រ៊ាង ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ចំនួន​០៣​ក្នុង​ពេល​តែ​មួយ​នៅ​វិទ្យា​ល័យ​បាក់ទូក!!!


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃបិណ្ឌ១ តាមប្រពៃណីខ្មែរ នៅឯបរិវេណវិទ្យាល័យបាក់ទូក ក៏មានការជួបជុំដ៏ធំមួយ ប្រារព្ធនូវពិធីចំនួន០៣ព្រមគ្នា នោះគឺ ពិធីដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ពិធីបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំនៅ រាជធានី​ភ្នំពេញ និងពិធីជួបជុំអតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សនៃសាលាបាក់ទូក ដើម្បី រំលឹកគុណ អតីត លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​មានការរៀបចំនំបញ្ចុកពិសាររួមគ្នា ទាំងគណអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតលោកគ្រូអ្នក​គ្រូនិង​អតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករយុវនិស្សិតតំណាង ក្រុងស្រុក​ទាំង០៩នៃ​ខេត្តបន្ទាយមានជ័យដែលមកបន្តការសិក្សា នៅរាជធានី ភ្នំពេញ ប្រមាណជាង២៦០០នាក់ ព្រមទាំងសិស្សានុ​ស្សិសវិទ្យា​ល័យ​បាក់ទូក បានចូលរួមយ៉ាងអធឹកអធម។

ទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ដែលដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបាន កសាង ជាថ្មីឡើងវិញ ដោយ ចាក់ដី ដាំស្មៅ កិនបង្ហាប់ ធ្វើដេហ្គាធំ និងប្រព័ន្ធរំដោះទឹក ចូលដេហ្គា ក្រោមការរួមវិភាគទាន របស់អតីតសិស្សរួម​ជំនាន់​សាលាបាក់ទូក ដែលមាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេ​បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្តួចផ្តើមជាជំហរ បន្ថែមពីលើ សមិទ្ធិផលផ្សេងៗទៀត ដូចជា តារាងបាល់បោះ បង្គន់អនាម័យស្តង់ដាទំនើប ការ៉ូឡាលម្អសួនមួយចំនួន ដែលអតីត សិស្សរួមជំនាន់ទាំងនេះ បានរួមគ្នាបរិច្ចាគធនធាន កសាងកន្លងមក ទុកជាអនុស្សាវរីយ៍ក្នុងសាលាបាក់ទូក និងជា ការដឹងគុណចំពោះ អតីតលោកគ្រូអ្នក​គ្រូដែលធ្លាប់​បង្រៀន​ពួកគេនៅសាលាមួយនេះ។ បន្ទាប់ពីកាត់ខ្សែបូរ សម្ពោធទីលានបាល់ទាត់រួច គណ​អធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បាន​នាំគ្នាទស្សនា ការប្រកួតផ្តាច់ព្រ័ត យកចំណាត់ថ្នាក់លេខ១និងលេខ២ រវាងក្រុមយុវនិស្សិតក្រុងប៉ោយប៉ែត ជាមួយនឹង ក្រុមយុវ និស្សិតស្រុកអូរជ្រៅ ដែលជាក្រុមឆ្នើមចុងក្រោយសល់ពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ក្នុងចំណោម០៩ក្រុម អស់ជាច្រើនសប្តាហ៍កន្លងមក។

ជាលទ្ធផលគឺក្រុមយុវនិស្សិតក្រុងប៉ោយប៉ែតទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ១។ គណកម្មាការរៀបចំការ​ប្រកួតបាន​លើកឡើងថា ការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវនិស្សិតខេត្តបន្ទាយ មានជ័យ ដែលមកបន្តការសិក្សា​នៅរាជ​ធានីភ្នំពេញនេះ គឺជាលើកទី៣ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ តាមយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជា អគ្គលេខាធិការរង អជ្ញា​ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយ ក៏សម្តែងការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ដែល​បាន ឧបត្ថម្ភដល់ការរៀបចំកម្មវិធីប្រកួតទាំងស្រុង សរុបជាង ៦,០០០ $ និងបានសំណូមពរ ជួយឧបត្ថម្ភគាំ​ទ្រនៅឆ្នាំ​ក្រោយៗ​ជាបន្តទៀត ទទួលបានការឯកភាពពី ឯកឧត្តម រ័ត្ន ស្រ៊ាង ផងដែរ។ ព្រមជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បានប្រគល់ថវិកាបន្ថែម ១,០០០$ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូនដល់ក្រុមកីឡាករទាំង០៩ ក្នុង១ក្រុម១០០$ និងគណកម្មការរៀបចំការប្រកួត១០០$ ។

ក្រោយបញ្ចប់កម្មវិធីបិទការប្រកួតបាល់ទាត់ អតីតសិស្សសាលាបាក់ទូក ក៏មានរៀបចំ អំណោយ ប្រគល់ ជូនដល់អតីត​លោក​គ្រូ អ្នកគ្រូចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល ទឹកដោះប៊ឺត០១កែស ទឹកផ្លែឈើ០១កែស, ជូនដល់លោក​គ្រូ​អ្នកគ្រូ​ដែលបង្រៀននៅសាលាបាក់ទូកបច្ចុប្បន្ន១១១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ជូនដល់ប្អូនៗក្រុមកាយ៉ារិទ្ធិ ក្នុងម្នាក់ៗ ០២ម៉ឺនរៀល និងបានអញ្ជើញ គណអធិបតី ភ្ញៀវកិត្តិយស នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករ និង​ប្អូនៗ​សិស្សានុស្សិស ដែលមានវត្តមានក្នុងកម្មវិធីទាំងអស់ ចូលរួមពិសារនំបញ្ចុកជាមួយគ្នាយ៉ាងសប្បាយ រីករាយស្និត​ស្នាល​ក្រៃ​លែង៕

#PhnomPenhGRK#


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.