ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ ​វេង ​សា​ខុន​និង​លោ​ក​ជំទាវ​បាន​នាំ​យ​ក​អំ​ណោយ​ជា​គ្រឿង​ឧប​ភោគ ​បរិភោគ ​និង​ថ​វិ​​កា​ជូន​​កង​វ​រ:​សេ​នា​តូច​​កា​រ​ពារ​ព្រំ​ដែ​ន​លេខ​៣


ខេត្តកោះកុង ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជំទាវ ម៉ក់ ស៊ីថា, លោក ស្រេង ហុងអភិបាលរងខេត្ត ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្រ្តីរាជការ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកជូនបងប្អូននាយទាហាន និងពលទាហានតំបន់សឹករងកងវរ:សេនាតូចការពារព្រំដែនលេខ៣ ដែលកំពុងឈរជើងការពារព្រំដែននៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាបឋម លោកវរ:សេនីទោ រ៉ម មុន្នីសុផា មេបញ្ជាការកងវរ:សេនាតូចព្រំដែនលេខ៣ បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅ និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូអមដំណើរបានជ្រាបអំពីប្រពៃណីនៃសម្ព័ន្ធមេត្រីភាព​រវាងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវរ:សេនាតូចការពារព្រំដែនលេខ៣ តាំងពីឆ្នាំ២០០៦ ហើយពិតណាស់តាមរយ:​សម្ព័ន្ធមេត្រីភាពនេះហើយបានធ្វើឲ្យវរ:សេនាតូចដែលនៅលើខ្នងភ្នំដាច់ស្រយាលមួយនេះមានការវិវឌ្ឍន៍រីក ចម្រើនជា​បន្តបន្ទាប់។

យោងលើសមិទ្ធផលនៃសម្ព័ន្ធមេត្រីភាពនេះ លោកវរ:សេនីទោ ក្នុងនាមឲ្យថ្នាក់ដឹកនាំអង្គភាពកងពលតូច បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ថ្នាក់ និងមន្រ្តីក្រោមឱវាទ ដែលបានលះបង់គ្រប់បែប​យ៉ាងទាំង​កាយ ចិត្ត និងថវិកាក្នុងទិសដៅជួយអភិវឌ្ឍនកងវរ:សេនាតូចមួយនេះ សមស្របតាមពាក្យស្លោកមួយនិយាយថា “ការពារ​ជាតិ​ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” ។ លោកក៏បានបន្តជម្រាបជូនគណៈ អធិបតីជ្រាបពីសភាពការណ៍​ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន កិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ហេដ្ឋារចនាសម្ព័ន្ធក្នុងបន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វសម្រាប់បម្រើឲ្យជីវភាពក្នុងអង្គភាពទាំងមូល ការចុះជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការផ្តល់​សេវាសុខភាពជូនប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ និងជាពិសេសជួយសម្រាលបុត្រជូនបងប្អូនយោធិន និងប្រជាពល​រដ្ឋ​ទៀតផង។

ក្រៅពីនេះ នៅមានសកម្មភាពមនុស្សធម៌ និងការងារសង្គមជាច្រើនទៀតដែលវរ:សេនាតូចការពារព្រំដែនលេខ៣ សម្រេច​បាន។ ឆ្លៀតយកឱកាសនេះ ដើម្បីជួយសម្រាល ទុក្ខលំបាកដែលវរ:សេនាតូចកំពុងប្រឈម លោកវរ:សេនីទោ បានស្មើសុំ​ឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយកសាងផ្លូវបេតុង ១ខ្សែប្រវែង ៥៣៧ម៉ែត្រ និងប្តូរផ្ទាំងសូឡាកំលាំង ២៥០ អំពែរចំនួន ២៨ឈុត។

ក្នុងឱកាសរដូវភ្ជុំបិណ្ឌ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខេត្ត លោកបានពាំនាំនូវការផ្តាំផ្ញើសាក​សួរសុខទុក្ខ​ពីសម្តេចតេជោសែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុល​សេនា​ភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចបានផ្ញើជូនវរ:សេនាតូចនូវការនឹករលឹក ទឹកចិត្តគោរពស្រលាញ់ និងគិតគូពីសុខទុក្ខ បញ្ហា​ជីវភាពរបស់កងវរ:សេនាតូចគ្រប់ពេលវេលា និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរនូវរាល់​សមិ​ទ្ធផលទាំងអស់ដែលថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានសម្រេចក្នុងរយ:ពេលកន្លងមក។ ក្រោយពេលបានស្តាប់​របាយ​ការណ៍រួច ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះវីរភាពដ៏អង់ អាចក្លាហាន លះបង់គ្រប់បែបយ៉ាង ឈរលើស្មារតីទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ច​របស់​ខ្លួន​បាន​យ៉ាងល្អប្រសើរ ប្រកប ដោយឆន្ទ:ស្នេហាជាតិ ប្រជាជន និងការពារបូរណ:ភាពទឹកដី។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូននាយទាហាន និងពលទាហានអំពីដំណើរការវិវឌ្ឍន៍រីក​ចម្រើន​របស់ប្រទេស​ជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍន៏ សមស្របតាម​កំណើន​សេដ្ឋកិច្ច កំណើន ប្រជាជន និងសេចក្តីត្រូវការចាំបាច់នៃហេដ្ឋារចនាគាំទ្រសំខាន់ៗសម្រាប់បម្រើឲ្យការ​អនុវត្តកម្មវិធី​គោល​នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន កងកំលាំងប្រដាប់អាវុធ យក​ចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ និងមានប្រសិទ្ធភាពស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

លោកបានបន្តថា ដើម្បីឲ្យផែនការយុទ្ធសាស្រ្ត និងគោល នយោ បាយរបស់រាជរដ្ឋាភិបាល និងជាពិសេសចក្ខុវិស័យរបស់​រាជរដ្ឋា ភិ បាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ ល្គឹក ណាសមរភូមិមុខ និងសមរភូមិក្រោយត្រូវលើក​កម្ពស់ស្មារតីខិតខំប្រឹងប្រែង សហការជួយឧបត្ថម្ភ គាំទ្រគ្នាគ្រប់រូបភាព គ្រប់កាល: ទេស: និងគ្រប់ពេលវេលា។

ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យកងវារ:សេនាតូចនេះ បន្តពង្រឹងរក្សាវីរភាពក្លាហាន និងឧត្តមគតិស្នេហាជាតិ ប្រជាជន បូរណ:ភាពទឹកដី និងជាពិសេសបង្កើនស្មារតី ប្រុងប្រយ័ត្នថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាត​ចលនា ឬសកម្មភាពគ្រប់បែបយ៉ាងដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល  បន្តរក្សាសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍន៏ ដើម្បីផ្តល់ឱកាសឲ្យសមរភូមិក្រោយកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យ​មានការរីក​ចម្រើន​បន្តទៀត។

សូមបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខទុក្ខនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បាននាំយកគ្រឿងបរិភោគ  និងថវិកា ១០លានរៀល ដោះស្រាយសំណើផ្លាស់ប្តូរផ្ទាំងសូឡា ៥០០០ដុល្លារ ហើយនាយទាហាន និងពលទាហាន អញ្ជើញចូលរួម ១៣០នាក់ ម្នាក់ៗ ៤ម៉ឺនរៀលផងដែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកបានជូនពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនាយ​ទាហាន នាយទាហានរង ទទួលបានសុខភាពល្អ ជួបជុំគ្រួសារ មានសុភមង្គល និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.