ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពេទ្យ​សត្វ​និង​គយ​បន្ទាយ​មាន​ជ័យ​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ដឹក​សាច់​ជ្រូក​ល្មើស​ច្បាប់​ពី​ប្រ​ទេស​ថៃ


ខេត្តបន្ទាយមានជ័យ ៖ សាច់ជ្រូកល្មើសច្បាប់ដឹកតាមរថយន្ត ពីប្រទេសថៃមកកម្ពុជា ១គ្រឿង ត្រូវបានមន្ត្រីបសុពេទ្យ សហ​ការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់ បានកាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ចំណុច​​សាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្ត​តាម​សរា​ចរ​លេខ០៧ របស់រដ្ឋបាល ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើម​កំណើតពីសត្វ​ជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) និងក្រោយទទួលបានសេចក្តីរាយការណ៍ ពី ការលួចនាំចូលដោយខុសច្បាប់នូវផលិតផលសាច់ជ្រូក គ្រឿងក្នុងជ្រូក មន្ត្រីរបស់លោក បានរួមសហការជាមួយ មន្ត្រីសាខាគយខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ចាប់រថយន្ត​១​គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេះ ស្មើ​នឹង៤៩៥គីឡូក្រាម ដែលការដឹកនេះ វាខុសនឹងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេស វាផ្ទុយពីសរា​ចរ​លេខ​០៧ របស់រដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់​ប្រភេទដោយខុសច្បាប់ របស់រាជ រដ្ឋាភិបាលកម្ពុជា នៅចំណុចទី២ ដែល បានកំណត់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ធ្វើចត្ថាឡីស័កឃាតទុក ឬបំផ្លាញចោល​នូវ​ជ្រូក​សាច់ជ្រូក និងផលិតផលមានដើម កំណើត ពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធាន​ការ​បសុព្យាបាល និងបទដ្ឋានបច្ចេកទេស ។

លោកបញ្ជាក់ថា បទល្មើសនេះមិនអាចលើកលែងបានទេ ពោលគឺ ត្រូវធ្វើការដុតកម្ទេចចោល ទើបលោកដឹកនាំ​មន្ត្រីជំនាញ​របស់លោក ដោយមានការចូលរួមពីសំណាក់ មន្ត្រីគយ នគរបាល និងមន្ត្រីអាវុធហត្ថ ធ្វើការដុតកម្ទេចចោលនូវសាច់ជ្រូក គ្រឿងក្នុងជ្រូក ទាំងនោះនៅចំណុចភូមិខ្លាកូនថ្មី នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តែម្តង៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.