ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បញ្ជូន​ក្រុម​ចោរ​ឆក់​០៦​នាក់​ទៅ​តុលា​ការ!


រាជធានីភ្នំពេញ ៖  នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

១/ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ,៣/ ឈ្មោះ សូ ណង​បុត្រា ភេទប្រុស អាយុ ១៤ឆ្នាំ ,៤/ ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ ១៩ឆ្នាំ ,៥/ ឈ្មោះឳម ជ័យរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង ០៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថទួលគោកប្រដេញតាមរហូតដល់ភូមិសាស្រ្តខណ្ឌដង្កោ ហើយសហការ​ជាមួយ​អាវុធហត្ថខណ្ឌដង្កោ និងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង១៣:០០នាទី នៅផ្ទះរបស់ពួកគេ ចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រីឯម្នាក់ទៀត ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក បន្តសហការជាមួយ​សមត្ថកិច្​ចជំនាញ​នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១៤:០០នាទី នៅ​ចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង ០៦នាក់ ខាងលើ គឺជាបក្សពួកក្រុមចោរឆក់ តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរង​គ្រោះ​ជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃ​ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ៕

#PhnomPenhGRK#


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.