ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ ​វេង ​សាខុន ​និង​លោក​ជំទាវអម​ដំណើរ​ដោយ​មន្ត្រី​ក្រោម​ឱវ៉ាត​ទៅ​បំពេញ​បេស​កម្ម​រយ:​ពេល​០២​ថ្ងៃ​នៅ​ខេត្ត​តា​កែវ​និង​ខេត្ត​កំពត


ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការី បាន​អញ្ជើញទៅបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែ កញ្ញា នៅ ខេត្តតាកែវ និងខេត្តកំពត ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេក ទេស ការងារដឹកនាំ ការគ្រប់គ្រង និងការ​អនុវត្ត​គោលនយោ បាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលនៅតាមមន្ទីរនីមួយៗ ដែលកម្មវិធីនៅថ្ងៃទី១ មានជា ដូចខាងក្រោម ៖
-កម្មវិធីសំរាប់ ថ្ងៃទី០១សំរាប់ខេត្តតាកែវ ៖
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម អ៊ួច ភា អភិបាលនៃគណអភិបាលខេត្ត ព្រមជាមួយសហការីបានអញ្ជើញចុះមកពិនិត្យការ​បង្កបង្កើន​ផលរបស់ប្រជាកសិករនៅភូមិកណ្តាល ឃុំពត់សរ ស្រុកបាទី។ នៅក្នុងភូមិនេះមានកសិករ ១៥គ្រួសារ កំពុង​ធ្វើស្រែបង្ហាញពូជស្រូវតាមបច្ចេកទេសលើផ្ទៃដី ១៧ហត ដោយទទួលបានជំនួយបច្ចេកទេសពីអង្គការ IRRI។

លោកពូ ភួន ឈៀង មេឃុំពត់សរបានឲ្យដឹងថាបន្ទាប់ពីអនុវត្តបច្ចេកទេសត្រឹមត្រូវ និងដោយមានលក្ខណ​អំណោយ​ផលល្អ​ផ្នែក​ធារាសាស្រ្តប្រឡាយទឹកបេតុង ដែលឧបត្ថម្ភសងសង់ដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើ​ពុក​រលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពត់សរ និងជាពិសេសស្ថានីយបូមទឹកមិត្តភាពកម្ពុជា-ចិន ហ៊ុន សែន​ទី៧ ព្រៃស្វាពត់សរ ធ្វើឲ្យប្រជាកសិករប្រមាណជាង៤០០ គ្រួសារក្នុងភូមិ៣ ប្រើប្រាស់ទឹកសម្រាប់ការងារបង្កបង្កើន​ផល ដាំបន្លែ ចិញ្ចឹមសត្វ លើផ្ទៃដីជាង ៣០០ហត អាចធ្វើស្រែបានពី២-៣ដង/ឆ្នាំ ដោយទទួលបានទិន្នផលពី៥-៦តោន/ហត។

ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផល​ដែល​ប្រជា កសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់​នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោសែន នាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជា​ពល​​រដ្ឋយើងរស់នៅដោយភាពស្ងប់ស្ងាត់ សុខក្សេមក្សាន្ត ជីវភាពធូធារ និងមានសុភមង្គល។

លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹង ប្រែង យកចិត្ត​ទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារ រួមផ្សំជាមួយការយកចិត្តទុក ដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិត​ណាស់​គឺដោយ សារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្ក​លក្ខណងាយ ស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកប របរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផលធ្វើយ៉ាងណាបង្កើន​បរិមាណ​ផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់​ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសដាច់ខាតត្រូវនាំគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព ទើបអាចឈានទៅធ្វើការអភិវឌ្ឍ​ជាបន្តបន្ទាប់។

ទាក់ទងការងារបច្ចេកទេស លោករដ្ឋមន្ត្រី បានណែនាំឲ្យកសិករយកចិត្តទុកដាក់បន្ថែមទៀតលើការងារពង្រាបដី មើលថែ​ទាំ​ស្មៅ សត្វល្អិតចង្រៃ ការគ្រប់គ្រង និងប្រើប្រាស់ទឹក ដើម្បីធានាបរិមាណផលកើនឡើង ហើយមន្ទីរគួរជួយរៀបចំ​សហគមន៍​ផលិតស្រូវពូជធានាគុណភាពដើម្បីប្រើប្រាស់ផ្ទាល់ ខ្លួន កាត់បន្ថយការទិញស្រូវពូជគ្មានប្រភពច្បាស់លាស់៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.