ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង ​ប្រកាស​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ខណ្ឌ​កំបូល​ បឹងកេងកង និង​ចំ​ការ​មន ​ចូល​កាន់​តំ​ណែង​ជា​ផ្លូវ​ការ!


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពញ លោកឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាន​អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំនួន ៣រូប ក្នុងនោះមាន មេបញ្ជាការខណ្ឌកំបូល និង បឹងកេងកង ដែលជាខណ្ឌទើបនឹងបង្កើតថ្មី និងមេបញ្ជារការខណ្ឌចំការមន ឱ្យចូល កាន់តំណែង ជាផ្លូវការ និងផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខនេះផងដែរ។

មេបញ្ជាការខណ្ឌទាំងបីរួមមាន ៖
១- លោកវរសេនីយ៍ឯក ឃួន សំអុល ត្រូវបានផ្លាស់ប្តូរពីមេបញ្ជា ការអាវុធហត្ថខណ្ឌចំការមន        ទៅជាមេបញ្ជាការអាវុធហត្ថខណ្ឌបឹងកេងកង(ខណ្ឌបង្កើតថ្មី)។
២- លោកវរសេនីយ៍ឯក ភួង សុភ័ក្ត្រ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌចំការមន។
៣- លោកវរសេនីយ៍ត្រី សៀង ចាន់ថុល មេបញ្ជាការរងខណ្ឌសែនសុខ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌកំបូល (ខណ្ឌបង្កើតថ្មី)។

ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានមតិសំណេះសំណាលជាមួយសមាជិក ក្នុងអង្គពិធី​ទាំងមូល និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-ឃ៊ំ/សង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែល្អប្រសើរ និងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ធ្វើឲ្យសង្គម ជាតិ ប្រកបដោយភាពសុខសាន្ត ព្រមទាំងបានណែនាំ និងក្រើនរំលឹក នាយអាវុធហត្ថដែលទើបតែងតាំង និង​ផ្លាស់ប្តូរមុខងារ ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ មិនត្រូវបែងចែកបក្ខពួកនិយមនោះឡើយ។

ព្រមជាមួយគ្នានោះ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែង របស់មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌទាំង៣ និងផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង បានបែងចែកភេសជ្ជៈជាច្រើនរយកែស ដែលជាអំណោយរបស់សប្បុរសជន ជូន​ដល់​បណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ យកទៅប្រើប្រាស់ក្នុងឱកាស​បុណ្យភ្ជំ​បិណ្ឌ​ខាងមុខនេះផងដែរ៕

ប្រភព #PhnomPenhGRK#


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.