ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សា​លា​ឧទ្ធរណ៍​អោយ​ពេជ្រ​ សូ​ណែត​ រួច​ផុត​បទ​ចោទ​៨​សំ​ណុំ​រឿង​នៅ​សល់​ទោស​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ


រាជធានីភ្នំពេញ ៖ សំណុំរឿងជនជាប់ឃុំ ពេជ្រ សូណែត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម​ផ្តន្ទា​ទោសចំនួន៩សំណុំរឿង កាលពីអំឡុងឆ្នាំ២០១៧ ដោយសរុបទោសចំនួន១៦៦ឆ្នាំ នោះ ឥឡូវនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ អោយរួចផុតបទចោទចំនួន៨សំណុំរឿង ពោលគឺនៅសល់ទោសចំនួន១៩ឆ្នាំ ប៉ុណ្ណោះ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពី “លទ្ធផលកិច្ចអន្តរាគមន៍ផ្នែក​មនុស្ស​ធម៌​និងជំនួយផ្នែកច្បាប់ ក្នុងសំណុំរឿងជនជាប់ឃុំ ព្រេជ សូណែត”។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម​មេធាវីនៃ​គណៈ​​កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារក្តីជូនពិរុទ្ធជនឈ្មោះ ពេជ្រ សូណែត សាលាឧទ្ធរណ៍​បានធ្វើការប្រកាស​នូវសាលដីការបស់ខ្លួន នៅថ្ងៃព្រឹកថ្ងៃទី៥ ខែកញ្ញា ដោយសម្រេចអោយឈ្មោះ ពេជ្រ សូណែត រួចផុតបទចោទ​ចំនួន៨សំណុំ​រឿង ពីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និង ដោយសារមរណភាពនៃជនរងគ្រោះ (ប្លន់យក​ម៉ូតូនិងសម្លាប់ជនរងគ្រោះ) កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

ជាមួយគ្នានេះ ក្រុមមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងខិតខំធ្វើការងារបន្ថែមទៀតជាមួយពិរុទ្ធជន ពេជ្រ សូណែត ក្នុងការបន្តនីតិវិធីដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ជូនជនជាប់ឃុំ ដោយ​ក្រុម​មេធាវី យល់ឃើញថា ឈ្មោះ ពេជ្រ សូណែត មិនមានការជាប់ពាក់ព័ន្ធជាមួយនឹងអំពើប្លន់ម៉ូតូនិងសម្លាប់ជនរងគ្រោះនោះទេ ដោយពិរុទ្ធ ពេជ្រ សូណែត ក៏បានបដិសេធនូវការសម្រេចរបស់ឧទ្ធរណ៍ផងដែរ ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.