ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្ទះ​ពល​រដ្ឋ​សង់​លើ​ចិញ្ចើម​ផ្លូវ​នៅ​ចំណុចស្ពាន​ឆេះ​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​ព្រះ​សី​ហនុ​ជួយ​រុះ​រើស​ប្ដូរ​ទៅ​តំ​បន់​ក្បាល​ឆាយ


ខេត្តព្រះសីហនុ ៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួយរុះរើលំ​នៅឋាន​របស់បងប្អូនប្រជាពលរដ្ឋ ជាសំណង់ខុសច្បាប់សង់លើចិញ្ចើមផ្លូវ ត្រង់ចំណុចស្ពានឆេះផ្លូវកែអូរត្រេះ ជាច្រើនឆ្នាំ​មកហើយនោះ ផ្លាស់ប្ដូរទៅទីតាំងថ្មី នៅតំបន់ក្បាលឆាយ ក្រោយពីរាជរដ្ឋា ភិ បាល បានផ្ដល់ដីសង្គមកិច្ចជូនពួកគាត់ ក្នុង​មួយ​គ្រួសារមួយឡូតិ៍ ដែលមានទំហំ៥ គុណ២០ម៉ែត្រ។

ពលរដ្ឋ ចំនួន៤៥គ្រួសារ ស្នើនឹង៤៥ខ្នងផ្ទះ បានសង់លំនៅឋានខុសច្បាប់តាមចិញ្ចើមផ្លូវ នៅចំណុចស្ពានឆេះជាច្រើនឆ្នាំ​មកហើយ ទើបតែពេលនេះរាជរដ្ឋាភិបាល បានដោះស្រាយដោយផ្ដល់គោលនយោបាយដីសង្គមកិច្ចជូនពួកគាត់ សម្រាប់​សង់លំនៅឋានថ្មីការរស់នៅប្រចាំថ្ងៃ។លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាក្រោយ ពីយល់ព្រម​ដោយ​ស្ម័គ្រចិត្តពីបងប្អូនប្រជាពលរដ្ឋ ទាំង៤៥គ្រួសារ ពីគោលនយោបាយរាជរដ្ឋាភិបាលនោះ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង កម្លាំង​សមត្ថកិច្ច និងប្រជាការពារបានជួយរុះរើលំនៅឋានរបស់ពួកគាត់ ចេញពីទីតាំងចាស់ ឆ្ពោះទៅទីតាំងថ្មី រួមជាមួយការផ្ដល់​ស័ង្កី តង់ សម្ភារប្រើប្រាស់មួយចំនួន និងថវិកាខ្លះផងដែរ។លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់នាយឧត្តម​សេ​នីយ៍​សន្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានផ្ដល់តង់ធំ និងតង់តូច សម្រាប់សាង​សង់​បណ្ដោះ​អាសន្ន ជូនប្រជាពលរដ្ឋ ដើម្បីបាំងភ្លៀងទម្រាំពួកគាត់ បានសង់លំនៅឋានសម្រាប់ស្នាក់នៅរួចរាល់នោះ។លោក គួច ចំរើន បានអះអាងទៀតថា តាមរយៈគោល នយោ បាយផ្ដល់ដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល បងប្អូនទាំង​អស់មានចិត្តសប្បាយរីករាយ និងទទួលដោយស្ម័គ្រចិត្ត រួមចំណែកជាមួយ រាជរដ្ឋាភិបាល ពាក់ព័ន្ធការសង់សំណង់ខុស​ច្បាប់​នៅលើចិញ្ចើមផ្លូវ ដែលប្រឈមបញ្ហាជាច្រើន ក្នុងនោះអាចប្រឈមខ្លាំងលើគ្រោះថ្នាក់ចរាចរណ៍ជាដើម៕ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.