ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ធ្វើ​ស​កម្ម​ភាព​លួច​គាស់​ផ្ទះ​លួច​កាច់​ក​ម៉ូតូ​យក​លុយ​ទិញ​គ្រឿង​ញៀន​ជក់​​ត្រូវ​អា​វុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​ឃាត់​ខ្លួន​ទាំង​អ្នក​លួច​និង​អ្នក​ជក់​ចូល​គុក​ជា​មួយ​គ្នា!


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ក្នុងនោះពីរនាក់ ជាក្រុម​ចោរលួចគាស់ផ្ទះ ,កាច់ ក ម៉ូតូ របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយថែមទាំងធ្លាប់ជាប់ពន្ធនាគារព្រៃស ជាច្រើនលើក​ផង​ដែរ ០២នាក់ទៀត គឺជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយគ្នា។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឆ្មក់បង្ក្រាបបាន ជនសង្ស័យ ០៤នាក់ កំពុងជក់គ្រឿង​ញៀន ហើយជាមុខសញ្ញ៉ាលួចមិនរៀងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកយ៉ាងណាក៏ដោយ យកមកទីបញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ។

១/ ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី ភេទប្រុស អាយុ ៣០ឆ្នាំ
២/ ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ ភេទប្រុស អាយុ ៣៤ឆ្នាំ
៣/ ឈ្មោះ ម៉ៅ សុខ ហៅជា ភេទប្រុស អាយុ ៣១ឆ្នាំ
៤/ ឈ្មោះ សាន្ត ភារៈ ភេទប្រុស អាយុ ២២ឆ្នាំ

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេ​ទាំង ០៤នាក់ បានសារភាពឲ្យដឹង រៀងៗខ្លួនថា៖

-ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី បានប្រាប់ឲ្យដឹងថា រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ រយៈពេល ០២ឆ្នាំ ករណីប្រើប្រាស់គ្រឿងញៀន ចេញមកវិញកាលពីថ្ងៃទី០៨ មករា ឆ្នាំ២០១៩។ លុះរហូត​ដល់អំឡុង​ខែ​មិថុនា ឆ្នាំ២០១៩ រូបគេបានស្គាល់បុរសម្នាក់ឈ្មោះ យក្ស នៅកន្លែងលេងហ្គេម ក្រោយមករូបគេបានបបួលគ្នាដើរលួច បន្ទាប់​ពីលេងហ្គេមបាញ់ត្រីចាញ់អស់ ហើយរូបគេទាំងពីរនាក់ ធ្លាប់ធ្វើសកម្មភាពលួចជាមួយគ្នា ០៣លើក: លើកទី១ ក្នុង​អំឡុងចុងខែមិថុនា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៌ទុំព្រីង នៅចំណុចភូមិព្រៃស យក​ទៅលក់នៅម្តុំវត្ថអង្គតាម៉ិញ បានតម្លៃ២៥០ដុល្លាអាមេរិក ,លើកទី២ លួចបានម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងតែម ២០១៩ នៅចំណុចភូមិព្រៃស លក់បានតម្លៃ១៥០ដុល្លាអាមេរិក ,លើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ ០១គ្រឿង ម៉ាកឌូក ពណ៌ខ្មៅ លាយក្រហម នៅចំណុច ភូមិព្រៃល្វា ហើយ​ឈ្មោះ យក្ស បានប្រាប់ឲ្យរូបគេជិះម៉ូតូនោះ ចេញពីម្តុំរោងចក្រ៦ជាន់ ទៅលក់នៅម្តុំច្បារអំពៅ លុះពេលរូប​គេជិះ​ដល់ម្តុំផ្សារដើមថ្កូវ ក៏វង្វេងផ្លូវ ហើយម៉ូតូក៏ខូច រូបគេបានអូសម៉ូតូនោះ ទៅផ្ញើរនៅកន្លែងលេងហ្គេមនៅក្បែរនោះ ហើយរូប​គេបានជិះកង់​បី​ត្រឡប់​មករោងចក្រ៦ជាន់វិញ។ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី ខណៈ​ដែលរូបគេ​កំពុង​លេង​ហ្គេមម្តុំរោងចក្រ៦ជាន់នោះ ក៏មានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ខ្លួនរូបគេតែម្តង។

-ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ បានប្រាប់ឲ្យដឹងថា តាំងពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន រូបគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ ជាមួយបក្សពួក ០៤នាក់ទៀត មានឈ្មោះ ឆន ដាវីដ ភេទប្រុស អាយុ ២២ឆ្នាំ ,ឈ្មោះ ធី ភេទប្រុស អាយុ ១៩ឆ្នាំ ,ឈ្មោះ ព្រំ ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ ,ឈ្មោះ ភ័ក្រ្ក អាយុ ២៨ឆ្នាំ។ កាលអំឡុងឆ្នាំ២០១៥ រូបគេ និងបក្ខពួក ខាងលើ បានធ្វើ​សកម្ម​ភាព​​លួចគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ចំនួន ០៤លើក៖ លើកទី១ ធ្វើសកម្មភាពលួចគាល់ផ្ទះប្រជាពលរដ្ឋ នៅភូមិ​ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លួចបានសម្ភារៈមួយចំនួន លក់បានប្រាក់ ១០ម៉ឺនរៀល ចែកគ្នា ,លើកទី២ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួលនៅម្តុំអាគារលឿង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកបានកង្ហារ ចង្ក្រានហ្កាស និងសម្ភារៈផ្សេងទៀត យកទៅលក់បានប្រាក់ ០៨ម៉ឺនរៀល ,លើកទី៣ ធ្វើសកម្មភាពលួចគាស់បន្ទប់​ជួលនៅ​មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ យកបាន កង្ហារ ចង្រ្កានហ្កាស យកទៅលក់​បាន​ប្រាក់ ១០ម៉ឺនរៀល ,លើកទី៤ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួលនៅមុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធ៍សែនជ័យ លួចមានកង្ហារ ចង្ក្រានហ្កាស លក់បានប្រាក់ ០៧ម៉ឺនរៀល។ បន្ទាប់មករូបគេ និងបក្ខពួកទាំង ០៤នាក់​នោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ហើយបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដាក់ឲ្យជាប់ពន្ធនាគារព្រៃស រយៈពេល ០៤ឆ្នាំ។ រហូត​មក​ដល់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រូបគេ បានចេញពីពន្ធនាគារមកវិញ បន្ទាប់មកក្នុងខែកក្កដា-សីហា ឆ្នាំ២០១៩ រូបគេ​បានធ្វើ​សកម្ម​ភាពលួចឆ្កឹះសោរបង្អួចតែម្នាក់ឯង ចូលក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹងលួចយកទូរស័ព្ទដៃតាមបន្ទប់ ចំនួន ៣០លើក បាន​សម្រេចប្រហែល១០លើក ហើយបានយកទូរស័ព្ទដែលលួចបានទៅលក់នៅផ្សារត្រពាំងថ្លឹង បានប្រាក់ចំនួន ៣០ដុល្លា​អា​មេរិក ទៅ៥០ដុល្លាអាមេរិក។ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ រូបគេបានធ្វើសកម្មភា​ពលួចឆ្កឹះសោរ​បង្អួច​បន្ទប់​ជួល​នៅចំណុចរោងចក្រប្រាំមួយជាន់ ភូមិត្រពាំងថ្លឹង លួចបានទូរស័ព្ទម៉ាក រីវ៉ូ ពណ៌ក្រហម យកទៅលក់​នៅផ្សារ​ត្រពាំងថ្លឹង​បាន​ប្រាក់ ៣០ដុល្លាអាមេរិក រួចរូបគេបានទៅទិញគ្រឿងញៀនយកទៅប្រើប្រាស់ក្នុងបន្ទប់ជួល។ លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩:៤៥នាទី ខណៈពេលដែលរូបគេកំពុងជក់គ្រឿងញៀនក្នុងបន្ទប់ជួល ស្រាប់តែមានសមត្ថកិច្ច​អាវុធ​ហត្ថចុះមកឃាត់រូបខ្លួនតែម្តង។

-ឈ្មោះ ម៉ៅ សុខ ហៅជា ,ឈ្មោះ សាន្ត ភារៈ បានប្រាប់ឲ្យដឹងថា ពួកគេមិនដែលធ្វើសកម្មភាពលួចនោះទេ ប៉ុន្តែពួកគេ​ធ្លាប់​ប្រើ​ប្រាស់គ្រឿងញៀនជាមួយ ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី(ឃាត់ខ្លួន) ,ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ(ឃាត់ខ្លួន)តែប៉ុនណោះ។

#PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.