ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ប្រកាស​ផ្លាស់​ប្តូរ​និង​ប្រ​គល់​ភារ​កិច្ច​ជូ​ន​លោ​ក ​ង៉ែត ​សា​វឿន​ជា​ប្រ​ធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​ព្រែក​ចាក 


ខេត្តកំពត ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់ភារកិច្ចប្រធានស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។

យោងប្រកាសលេខ ៧៧១១ប្រ.ក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ចជូន លោក ង៉ែត សាវឿន ឲ្យកាន់មុខតំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។

អញ្ជើញចូលរួមក្នងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាល រងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជ​អាជ្ញា​អម​សាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាលស្រុក កងកម្លាំង​ប្រដាប់អាវុធគ្រប់ផ្នែកដែលពាក់ព័ន្ធ មន្ត្រីរាជការនៃទីស្នាក់ការ ព្រមទាំងភាគី វៀតណាម រួមមាន តំណាងខេត្តគៀនយ៉ាង ក្រុងហាទៀង មន្ត្រីច្រកទ្វារហាទៀង អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ សរុប ២៥០នាក់ ។

ស្ថិតក្នុងបរិយាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ គ្រប់លំដាប់ ថ្នាក់ នៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលកន្លងមក បានរួមសហការ​គ្នា​បំពេញ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ការការពារព្រំដែន រវាង​ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសជិតខាងជាមិត្ត តាមគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែល​ទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់ មិនត្រឹមតែចូលរួមចំណែក ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូល​រួម​ចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ ។

ចំពោះការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់​ប្តូរបទពិសោ​ធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុទ្ធជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឲ្យមានកំណែទម្រង់ក្នុងប្រព័ន្ធការងារឲ្យកាន់​តែប្រសើរ​ឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.