ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​សម្ពោធ​ឲ្យ​ដំ​ណើរ​ការ​បន្ទប់​ពិ​និត្យ​និង​ព្យា​បាល​មាត់​ធ្មេញ​កង​រាជ​អា​វុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ!


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកសម្ភោតឲ្យដំណើរការនូវ បន្ទប់ពិនិត្យនិង​ព្យាបាល​មាត់ធ្មេញដ៌ទំនើបពុំធ្លាប់មានពីមុនមក ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការគាំទ្រ ពីលោក​ទន្ត​បណ្ឌិត ទិត ហុងយឺ ក្រុមគ្រូពេទ្យ និង បុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្នុងការជួយឧបត្ថម្ភ និង ជួយរៀបចំ​ឲ្យ​មាន​បន្ទប់ព្យាបាលមាត់ធ្មេញ បំពាក់ឧបករណ៍ សម្ភារ:ពិនិត្យនិងព្យាបាលមាត់ធ្មេញដ៏ទំនើប ព្រមទាំងបានដាក់កម្មវិធី​ចុះមក​ជួយពិនិត្យ អប់រំ និងព្យាបាលជំងឺ មាត់ធ្មេញ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាប្រចាំរៀងរាល់សប្តាហ៍។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំ ការការពារនិងការព្យា បាលជំងឺមាត់ធ្មេញ ជាពិសេសចំពោះ មន្ត្រីក្រោមឱវាទគ្រប់រូប ដោយលោកតែងលើក យកបញ្ហាសុខភាព មកដាស់តឿន​ដល់​មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដាននិងពិនិត្យសុខភាពជាប្រចាំ ត្រូវដុសសម្អាតធ្មេញរៀងរាល់ ក្រោយ​ពេលញាំអាហាររួច និងកុំញាំអាហារ ឬភេសជ្ជៈផ្អែមញឹកញាប់ពេក។

លោកទន្តបណ្ឌិត ទិត ហុងយឺ មានប្រសាសន៌ថាមនុស្សភាគ ច្រើន គិតថា ការឈឺធ្មេញ ឈាមតាមអញ្ចាញធ្មេញ ធុំក្លិនមាត់ គឺជារឿងធម្មតា មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែតាម ពិតរោគពុកធ្មេញនិង ជម្ងឺអញ្ជាញធ្មេញ ជាជំងឺរីករាល​ដាល​ទៅជាលិកាជុំវិញធ្មេញ បង្កឲ្យមានខ្ទុះ ក្លិនមាត់អាក្រក់ រួចដំបៅរីករាល ដាលដល់កោសិកាផ្សេងទៀត ដូចជាសាច់ដុំ រន្ធឆ្អឹង​លលាដ៌ក្បាល Sinus ថែមទាំងចូលក្នុង ប្រព័ន្ធឈាម និងបេះដូង រួចឆ្លងចូលទៅក្នុង ប្រពន្ធ័សរសៃប្រសាទ ហើយអាច​បង្ករ​អោយស្លាប់បាត់បង់ជីវិតបានបើមិនមានពេទ្យជំនាញជួយសង្គ្រោះទាន់ពេលវេលា។ លើសពីនេះទៅទៀត ការថែទាំព្យាបាល​ធ្មេញនៅដំ ណាក់កាលដំបូង កុំអោយបាត់បង់ធ្មេញ អាចបញ្ឈប់បញ្ហារធ្ងន់ធ្ងរផ្សេងៗនៅពេលខាងមុខបាន ដូចជាជំងឺក្រពះ ថ្លើម បេះដូង តំរងនោម សរសៃប្រសាទ ទឹកនោមផ្អែម.. ។ ល។ និង។ ល។ ដែលទាំងអស់នេះសុទ្ធតែជាជម្ងឺ ដែលត្រូវចំ​ណាយ​​ប្រាក់កាសច្រើនដើម្បីព្យាបាល។ ដូច្នេះការថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អ គឺជាការចាំបាច់ខ្លាំងណាស់៕

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.