ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​​ឧត្តម​ សោម ​ស៊ុន ​ប្រ​ធាន​សមា​គម​អតី​យុទ្ឋ​ជន​កម្ពុជា​នាំ​យក​អំ​ណោយ​សម្តេច​ ហ៊ុន​ សែន​ ប្រគល់​ជូន​លោក​យាយ​​ សុឹម​​ ស៊ុំ​


ខេត្តកំពង់ធំ៖ នៅព្រឹឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឺងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨​  ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត កំពង់ធំ បានបន្តដឹកនាំសហការី ចុះ
សាក​សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ស៊ឹម ស៊ុំ អាយុ ៧២ ឆ្នាំ ត្រូវជាភរិយា លោក នុត ជាង អតីតយោធា
ស្រុក​ប្រាសាទសំបូរ យោធា​ខេត្ត​កំពង់ធំ​ ដែល​បានចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨៣ ហើយ​បាន​
ពលីជីវិត​នៅឆ្នាំ១៩៩២ ។

លោក​យាយ​សុឹម​ ស៊ុំ​ មានចៅ កំព្រា​ ០២ នាក់រស់នៅក្នុងបន្ទុក  បច្ចុប្បន្នរស់នៅភូមិទឹអណ្តូង ឃុំតាំងក្រសៅ ស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយ​ផ្ទះ​របស់​គាត់មានទំហំ៦មx៧ម ជញ្ជាំង​ក្តារ​ ដំបូល​ប្រក់​សុីប្រូសុីម៉ង់ត៍​ ត្រូវ​បាន​អគ្គិភ័យ
​ឆាប​នៅ​អំឡុង​វេលា​ម៉ោង១២:៣០​ នាទិី​ នាថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៨ ​នេះ​ ដោយ​​គ្មាន​សេសសល់​អ្វី​បន្តិច​ឡើយ​ គឺ​នៅ
​សល់​តែ​សម្លៀកបំពាក់​មួយ​ចង្កេះ​ភ្ជាប់និងខ្លួនតែប៉ុណ្ណោះ​ ព្រោះ​ពេល​ភ្លើងឆេះផ្ទះ​នេះ​គាត់​និង​ចៅ​ៗនាំគ្នាទៅ​ធ្វើ​ចំការអស់​ ហើយ​បិទ​ទ្វារ​ផ្ទះ​ចោល​​ ។

ក្នុងឱកាសនេះក្រុមការងារដឹកនាំដោយឯកឧត្តម សោម​ ស៊ុន បានពាំនាំយកនូវអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនលោក
យាយ សឹុម ស៊ុំ រួមមាន ÷ អង្ករ ១០០ គ.ក្រ មីចំនួន ០៤ កេស ទឹកត្រីទឹកស៊ីអ៉ីវ ០៤ យួរ មុងជ្រលក់ថ្នាំចំនួន ០២ កន្ទេល
០៤ ធុងទឹកចំនួន ០១ តង់កៅស៊ូចំនួន ០១ ឃីត ០១ កញ្ចប់ (មាន​ភួយ​ មុង​ សារ៉ុង)​ និងថវិកាចំនួន ៦០០,០០០ រៀល សម្រាប់ដោះស្រាយ​ជីវភាពប្រចាំថ្ងៃ   និងបានរៀបចំសាងសង់​ផ្ទះ​ថ្មី​០១ ខ្នង ទំហំ ៤មx៦ម ជូន​លោក​យាយ​ សុឹម​ ស៊ុំ​
និង​ចៅ​ៗកំព្រា​ សំរាប់​រស់នៅពេលអនាគត់។

ជាមួយនោះ អាជ្ញាធរមូលដ្ឋាន និង​លោក​យាយ សុឹម ស៊ុំ​ សូមគោរពប្រសិទ្ធិពរ បវរមហាប្រសើរជូនចំពោះ សម្តេចតេជោ
ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំនា​វាកម្ពុជា ឲ្យឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយ​និងសូមជួបប្រទះតែនិងពុទ្ធពរទាំងប្រាំប្រការ គឺ
អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈ​កុំឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.