ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯក​ឧត្តម​​ ឃួង​ ស្រេង ​អ​ភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​ជ​ម្រុញ​ឱ្យ​ស​មត្ថ​កិច្ច​ព​ង្រឹង​កិច្ច​ការ​ស​ន្តិ​សុខ​តាម​បុរី​​និង​ខុន​ដូ


រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ បានដឹកនាំកិច្ចប្រជុំដ៏​សំ​ខាន់​មួយ ទាក់ទិន និងការគ្រប់គ្រងជនបរទេស ការស្នាក់នៅ ពិសេស គឺបញ្ហាសន្តិសុខ នៅតាមបណ្ដាបុរី និង ខុនដូ នៅ​ក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយ មានការចូលរួម​ពីអភិបាល​ខណ្ឌ​ទាំង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម ឃួង ស្រេង បានលើកឡើងផ្ដោទៅលើ បញ្ហា នៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និង ខុនដូ មួយចំនួន ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាននានា មកជំនាញសមត្ថកិច្ច មិន​អនុញ្ញាតឱ្យសមត្ថកិច្ច ឬអាជ្ញាធរ ចេញចូល បុរី ឬ ខុនដូ ដែលជាហេតុធ្វើឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងការស្នាក់ នៅរបស់​ពល​រដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយជាដើម។

ឯកឧត្តមអភិបាល ក៏បានបញ្ជាឱ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយ ការណ៍ ប្រចាំខែ អំពីការងារត្រួតពិនិត្យ ការគ្រប់គ្រងជន​បរទេស រស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខ​ក្នុងមូលដ្ឋានគ្រប់គ្រង​តាម​ខណ្ឌ​និមួយ​ៗ ដែលគណៈបញ្ជាការឯកភាពរាជធានីបានប្រជុំដាក់ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេស​លទ្ធផលនៃការអនុវត្តនូវបទ បញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានការបង្កើនប្រជាកាពារឡើងវិញ នៅតាមសង្កាត់​និមួយ​ៗថាតើមកដល់ពេលនេះទទួលបានលទ្ធផលបែបណាហើយ។

គួររំលឹកផងដែរថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស​ក្នុងប្រទេស​កម្ពុជា ដើម្បីអនុវត្ដច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ ក្រសួងមហាផ្ទៃក៏បានពិនិត្យ​ឃើញថាមានម្ចាស់​ឬអ្នកកាន់​កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើន បានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់និង​ការទទួលខុសត្រូវខ្ពស់​ប៉ុន្តែនៅមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ចនិងអនុវត្តត្រឹមត្រូវ​តាមការកំណត់នៃ​ច្បាប់​និង​លិខិតបទដ្ឋានគតិយុត្តនៅឡើយ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការ គ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេស ឱ្យមាន ប្រសិទ្ធ ភាពខ្ពស់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់​របស់ជន​បរទេសគ្រប់រូបដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រសួងមហាផ្ទៃ បានធ្វើការណែនាំឱ្យម្ចាស់​ឬអ្នកកាន់កា​ប់លំនៅ​ដ្ឋាន​គ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូលមកស្នាក់ នៅ ក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំ-សង្កាត់នៅ ក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការធ្វើកិច្ច ការនេះឱ្យមានប្រសិទ្ធភាព​និង​ផ្តល់​របាយការណ៍ឱ្យបានទៀងទាត់។

ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយ ការណ៍ ពីវត្តមាន នៃការស្នាក់នៅរបស់ជនបរទេស តាមការ កំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិ ដែលមានចែងក្នុងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សុផល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.