ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយ​ឧត្តម​សេ​នីយ៍ ​ម៉ក់ ​ជីតូ​ ​ជំ​រុញ​ឲ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​អ​នុ​វត្តន៍​អ​នុ​សាសន៍ទាំ​ង​៤​ចំ​ណុច​របស់​សម្តេច​ក្រ​ឡា​ហោមស ​ខេង ឲ្យ​មាន​ប្រ​សិទ្ធិ​ភាព​លើ​ការ​បង្រ្កាប​គ្រឿង​ញៀន


នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញ​ជា​អធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយ​ព្រំដែនកម្ពុជា-ឡាវ ដោយមានការអញ្ជើញចូលរួមពីលោក គោស៊ុ ប៊ុនសឿត អភិបាលខេត្តស្តីទីខេត្តព្រះវិហារ និងមេបញ្ជា​ការ​កងកម្លាំងទាំងបី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេវរនគរបាល​ការពារ​ព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូបផងដែរ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីឲ្យការងារផ្សព្វផ្សាយការបង្ក្រាប ការទប់ស្កាត់ការនាំចូល និងការប្រើ​ប្រាស់នូវសារធាតុញៀន ទទួលបានប្រសិទ្ធភាពខ្ពស់ សុំឱ្យគណៈកម្មា ធិការ ក៏ដូចលេខាធិការដ្ឋានបង្ក្រាបគ្រឿងញៀន ត្រូវ​សហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសការរៀបចំឱ្យមានជនបង្គោលគ្រប់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងទីសា​ធារណនានាក្នុងផ្តល់ និងទទួលព័ត៌មាន ពីសកម្មភាពបទល្មើសគ្រឿងញៀន។ លើសពីនេះទៀត ត្រូវសហការជាមួយ​មន្ទីរ​ទេច​រណ៍ រៀបចំកិច្ចសន្យា ឬខិតប័ណ្ណអប់រំនៅតាមមណ្ឌលកំសាន្តនានាផងដែរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ទៀតថា ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តន៍អនុសាសន៍ដឹកនាំទាំង​០៤​ចំនុច របស់សម្តេចក្រឡាហោម ស ខេង ឱ្យបានខ្ចប់ខ្ជួនដូចជា៖

*ទី១៖ បញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ រាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋាននានា
*ទី២៖ ត្រូវរឹបអូស និងរឹតបន្តឹងការត្រួតពិនិត្យដើម្បីទប់ស្កាត់បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា នាទិសឥសាន​តាម​   ព្រំដែនកម្ពុជា-ឡាវ
*ទី៣៖ ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន
*ទី៤៖ មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀន។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៩នេះ កម្លាំងនគបាល បានធ្វើការបង្រ្កាបករណីគ្រឿងញៀនលើខេត្ត៣ រួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានចំនួន៨៦ករណី ឃាត់ខ្លួនមនុស្ស១៧០នាក់ ស្រី២៣នាក់ ចាប់​យកគ្រឿងញៀន ៩,២៧៤ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួនមនុស្ស៦៧នាក់ ស្រី៤នាក់ ចាប់បាន​គ្រឿង​ញៀន ១១៨ក្រាម៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.