ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃអង្គារ១៣កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ក្រោមវត្តមាន លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម និងជាប្រធាន អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត រួម និងមន្ត្រីជំនាញក្រោមឱវាទ បានអញ្ជើញបើកកិច្ចប្រជុំពិនិត្យពីលទ្ធផលការងារអនុវត្តបាននាពេលកន្លងមក និងជំរុញការងារត្រូវអនុវត្តបន្ត ជូនក្រុមការ ងារដើម្បីទទួលបានលទ្ធផល និងអនុវត្តអោយទាន់ពេលវេលា លើគម្រោង ស្ដារ និងកសាង ប្រឡាយជើងក្អែប ក្រោមកម្មវិធីគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ និងការគាំទ្រកសិករ នៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើយ៉ាង ណាដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជា កសិករស្រោច ស្រប់ដំណាំកសិកម្ម របស់ពួកគាត់អោយទទួលទិន្នផលល្អ ៕
ដោយ ៖ វិបុល