ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម ​អ៊ុន ​ចាន់​ដា​ ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​សំរាប់​សិស្សា​នុ​សិស្ស​ដែល​មក​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ


ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកលើការ​ចំណាយ​របស់​មាតា បិតា ឬអាណាព្យាបាលសិស្សនៅតាមបណ្តាស្រុកនានា ដែលមានជីវភាពខ្វះខាត រដ្ឋបាលខេត្តកំពង់ចាម បាន​រៀបចំក្រុមការងារពិនិត្យលទ្ធភាព និងរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃ សំរាប់សិស្សានុសិស្ស ដែលមកពីតាម​បណ្តា​ស្រុកនានា ក្នុងខេត្តកំពង់ ចាម ដើម្បីមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ឡើងកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមបានដឹកនាំមន្ត្រី​ក្រោម​​ឱវាទចុះពិនិត្យស្ថានភាពស្រូវរដូវវស្សា និងអន្តរាគមន៍បូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយ​ភាព​រាំងស្ងួត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងរយៈពេលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នៅបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាព ច្រាំងទន្លេ ដែលកំពុងរងការគម្រាមកំហែងដោយសារគ្រោះធម្មជាតិ បាក់ស្រុត​ចូល​ទន្លេ ស្ថិតនៅចំណុចឃុំពាមកោះស្នា និងឃុំព្រះអណ្ដូង នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះ គ្រោះធម្ម​ជាតិ បានគម្រាមកំហែង និងធ្វើឲ្យបាក់ស្រុតច្រាំង កាន់តែខ្លាំងឡើងថែមទៀត ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានស្តារឡើងវិញនូវសួនច្បារមាត់ទន្លេមេគង្គដើម្បី​លំអរ​សោភ័ណ្ឌភាពក្រុងកំពង់ចាម នៅដើមឆ្នាំ២០២០ បន្ទាប់ពីរងគ្រោះបាក់ស្រុតច្រាំងទន្លេក្នុងរយ:កាលកន្លងមក ដើម្បីបម្រើជូន​ប្រជាពលរដ្ឋដើរកំសាន្ត និងហាត់ប្រាណដើម្បីសុខភាព៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.