ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​រាជ​ធា​នី​ភ្នំ​ពេញ​រៀប​ចំ​ពិ​ធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ជា​មូល​ដ្ឋាន..!!


រាជធានីភំ្នពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខណ្ឌជ្រោយចង្វារ សាខាកាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រយៈពេល១ថ្ងៃ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌដែលបានជ្រើសរើសមកពីបណ្តាសង្កាត់ចំនួន៥ សរុបចំនួន៦៦នាក់ (ស្រី១៩នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់បងប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករលឹក ព្រមទាំងគូស បញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះ​បណ្តាល​​នេះ គឺដើម្បីអោយបងប្អូនជាសិក្ខាកាមទាំងអស់បានដឹងពី ៖

១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូប និងគោលការណ៍គ្រឹះ។
២- គោលនយោបាយ តួនាទីរបស់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
៣- សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
៤-ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងអគ្គីភ័យ ។
៥-វិជ្ជាសង្គ្រោះបឋម។

លោកនាយកប្រតិបត្តិសាខា បានគូសបញ្ជាក់បន្ថែមថា ចាប់តាំងពីមុនមករហូតមកដល់បច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្ត គឺពិតជា​បាន​ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៍ ដោយមិនចង់បានអ្វី តបស្នងមកវិញ គឺចូលរួមដោយ​ស្មោះស្ម័គ្រ គឺគ្មានប្រាក់បៀវត្សន៍ ឬប្រាក់ជួយឧបត្ថម្ភទាំងអស់ គឺទាំងគ្នាបានបូជាកម្លាំងកាយចិត្ត ពេលវេលាដ៏មាន​តំលៃអ្វី​ទ្បើយ គឺលះបង់ពេល វេលាចូលរួមផ្សព្វផ្សាយអប់រំតម្លៃមនុស្សធម៌ ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មាន​អំពីគ្រោះ​មហ​ន្តរាយផ្សេងៗរបស់ជនរង គ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលានៅតាមខណ្ឌ សង្កាត់ ភូមិ របស់ខ្លួនតាម​រយះ​ខ្សែ​ស្របរបស់ខ្លួន។

ជាទីបញ្ចប់លោកនាយកប្រតិបត្តិសាខា ក៏សូមអោយបងប្អូនសិក្ខា កាមទាំងអស់ ខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះ​ដឹងពីគ្រូ បង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែល្អបន្ថែមទៀត ។ តាមពាក្យស្លោក (កាកបាទ​ក្រហម​កម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល) និងធ្វើការផ្សព្វផ្សាយបន្ត​ទៅដល់ក្រុម​គ្រួសារ មិត្តភក្តិ និងសហ គមន៍ ហើយអាចយកចំណេះដឹងនេះទៅជួយប្រជាពលរដ្ឋដែលជួប​បញ្ហាគ្រោះថ្នាក់ភ្លាមៗ​បាន​ទាន់​ពេលវេលា៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.