ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​ ហ៊ុន​ សែន ​និង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​​ធ្វើ​ដំ​ណើរ​ត្រលប់​មក​​ប្រ​ទេស​កម្ពុជា​វេលា​ម៉ោង ​៨.៣០​នាទី​ព្រឹក ​ប្រើ​ពេល​៤​ម៉ោង​មក​ដល់​មាតុ​ភូមិ


ប្រទេសឥណ្ឌា (ទីក្រុងញ៉ូដេលី) ៖ នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចនឹងដឹកនាំគណៈប្រតិភូ​ធ្វើដំណើរចាក​ចេញពីទីក្រុង New Delhi ប្រទេសប្រទេសឥណ្ឌា តាមយន្តហោះពិសេសរបស់កម្ពុជាឆ្ពោះទៅកាន់មាតុប្រទេសយើងវិញ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន ឥណ្ឌា ឆ្នាំ២០១៨ និងចូលរួមខួបលើកទី ៦៩ នៃថ្ងៃ​សាធារណរដ្ឋ និងបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃកន្លងមកនេះ។

ប្រទេសឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាពលរដ្ឋជាង ១៣០០ លាននាក់ ដែលមានការរីកចម្រើនខ្លាំង ជាពិសេសខាងបច្ចេកវិទ្យាដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសយើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបី​ឥណ្ឌា​ជាប្រទេសធំដែលមានប្រជាពលរដ្ឋច្រើន តែឥណ្ឌាបានគោរពនិងចាត់ទុកកម្ពុជាជាមិត្តចាស់ដ៏ល្អ។

នៅក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេចបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូល​ឥណ្ឌារួមមាន​ឯកឧត្ដម​នាយករដ្ឋមន្ត្រី Narendra Modi, ឯកឧត្ដមប្រធានាធិបតី Ram Nath Kovind, និងឯកឧត្ដម អនុប្រធានាធិបតី Venkaiah Naidu ដែលបានរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា អោយកាន់តែប្រសើរ​ឡើងថែមទៀត។

នៅក្នុងនោះដំណើរទស្សនកិច្ចរបស់សម្តេច ក៏បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៤ផងដែរដូចជា ៖​
១) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស ២)សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ
៣)កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង
ទី៤) កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់​គម្រោងអភិវឌ្ឍន៍​ធនធាន​ ទឹកស្ទឹងស្វាហាប់។

យន្តហោះនឹងចាកចេញពីឥណ្ឌានៅម៉ោងប្រមាណ ៨:៣០ព្រឹក ពីទីក្រុង New Delhi ហោះមកកាន់ទីក្រុង​ភ្នំពេញ​គឺត្រូវ​ចំណាយពេលជាង៤ម៉ោង។

ទោះរងល់និងកិច្ចយ៉ាងណាក៏ដោយ សម្តេចមិនភ្លេចជូនពរបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ សំណាងល្អ និងបាន​សប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕

ប្រភព​ Face Book សម្តេច​ ហ៊ុន សែន


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.