ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

យុវ​ជន​ម្នាក់​ជាប់​អន្ទា​ក់​សម​ត្ថ​កិច្ច​អា​វុធ​ហត្ថ​ខណៈ​ប្រើ​ល្បិច​បោក​លើក​ទី១១


រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ដែលតែងតែប្រើល្បិចបោកយកគ្រឿងអេឡិចត្រូនិចពីហាងនានា រហូតដល់ទៅ១១លើក ត្រូវអស់ លក្ខណ៍ត្រឹមល្បិចលើកទី១១។ ជនសង្ស័យរូបនេះមានឈ្មោះ រតនៈ សន្យា កើតឆ្នាំ១៩៩៣ មុខរបរ មិនពិតប្រាកដ មានស្រុក កំណើតនៅខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានផេកហ្វេប៊ុកមួយឈ្មោះថា MyEyes បានបង្ហោះសារស្តីពី​ល្បិច​ឆបោក​ថ្មី ដោយជនឆបោក បានខលមកហាងលក់ផលិតផលអនឡាញ របស់គាត់ដើម្បីទិញទូរទស្សន៍ និងបញ្ឆោតឲ្យក្រុម​ការងារយកទូរទស្សន៍ទៅឲ្យនៅលើផ្សារទំនើបរតនាផ្លាហ្សា ហើយក៏ឆ្លៀត ឱកាសលួចយកទូរទស្សន៍គេចខ្លួនបាត់ ដែល​ករណីមួយនេះ ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ព្រោះគេពុំធ្លាប់បានឃើញពីមុនមក។

ស្រាប់តែនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨និង០០នាទី ជនសង្ស័យរូបនេះ បានប្រើល្បិចដដែល ដោយ​បាន​ចូលទៅផ្ទះលក់ទូរទស្សន៍ មួយកន្លែងផ្សេងទៀត នៅក្បែរផ្សារអូឡាំពិកដោយធ្វើជាទិញទូរទស្សន៍ ម៉ាកLG មួយគ្រឿង និងប្រាប់ថា ត្រូវដឹកយកទៅឲ្យនៅផ្សាស្ទឹងមានជ័យថ្មី នាព្រឹកស្អែក ហើយក៏បានឲ្យលេខទូរស័ព្ទទុកសម្រាប់ទាក់ទងគ្នា តែ​ដោយមានការសង្ស័យ ព្រោះ ឃើញលេខទូរស័ព្ទដែលអ្នកមកទិញនេះដូចគ្នានិងលេខគេបង្ហោះតាមហ្វេសប៊ុកថា ធ្លាប់ត្រូវ​ម្ចាស់​លេខនេះ ធ្វើជាមកទិញទូរទស្សន៍ហើយបោកយកទៅបាត់នោះ ទើបអ្នកលក់បានប្តឹងសមត្ថកិច្ច​អាវុធហត្ថខណ្ឌមាន​ជ័យ នៃរាជធានីភ្នំពេញ ឲ្យរៀបចំអន្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកម៉ោង៩និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ តែម្តង។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមក រូបគេបានធ្វើ សកម្មភាពឆបោករបៀបនេះ នៅតាមហាងលក់គ្រឿងអេឡេចត្រូនិចនានា ក្នុងរាជធានីភ្នំពេញ ចំនួន១០លើករួចមកហើយ សម្ភារៈដែលបោកបានរួមមាន ៖ ទូរទស្សន៍ និងធុងបាស់ចាក់ខារ៉ាអូខេ តែមិននឹកស្មានថា លើកទី១១នេះ ត្រូវភ្លាត់ស្នៀត​ជាប់​អន្ទាក់​សមត្ថកិច្ចយ៉ាងដូច្នេះឡើយ ហើយសមត្ថកិច្ចក៏បានទំនាក់ទំនង រកជនរងគ្រោះមកដាក់ពាក្យ​បណ្តឹងជាបន្តបន្ទាប់​ផង​ដែរ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស​តាមច្បាប់៕

ប្រភព #PhnomPenhGRK

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.