ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រកាស​តែង​តាំង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ខណ្ឌ​ចំការ​មន​លោក​ ថេង​ សុថុល ​ជំនួស​លោក ​ឡូ យុយ


លោក ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណ​បក្សប្រជាជន​កម្ពុជាខណ្ឌចំការមន មិនដាច់ពីមាត់ដោយលោក ថេង សុថុល បានខិតខំបំពេញការងារដោយមិនគិតពីការ​នឿយហត់ក្នុង​ការ​បម្រើជូនប្រជាជននិងការងារបក្ស។

ជាមួយគ្នានេះលោក ប៉ា សុជាតិវង្ស ក៏បានរំលឹកជូសមាជិក សមាជិកាគណបក្សជាច្រើនរូប ដែលបានចូលរួមក្នុងពិធី​ប្រកាស​​តែងតាំង គណៈកម្មាធិការគណបក្សប្រជាជកម្ពុជា ខណ្ឌចំការមន អំពីមេរៀនជ័យជំនះ ដែលគណបក្ស ប្រជាជន​កម្ពុជា សំរេចបានបន្តបន្ទាប់កន្លងមក គឺផ្អែកលើលក្ខណៈសម្បត្តិ៤យ៉ាង៖

*ទី១៖ គណបក្សបានដាក់ចេញគោលនយោបាយ ត្រឹមត្រូវសមស្របនឹងស្ថានភាពជាក់ស្ដែង នៃដំណាក់កាលនីមួយៗ និង​ស្របតាមបំណងប្រាថ្នារបស់ប្រជាជន
*ទី២៖ គណបក្ស មានធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព នឹងហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ
*ទី៣៖ គណបក្ស មានការគាំទ្រ ពីប្រជាជនមហាជនជានិច្ចកាល
*ទី៤៖ គណបក្សបានថែរក្សា និងពង្រឹងជាប់ជាប្រចាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទូលំទូលាយនៃ​ប្រជាជាតិ​ទាំង​មូល​។

នាឱកាសនោះលោក ថេង សុថុល បានធ្វើការប្តេជ្ញាចិត្តពង្រឹងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគ ជ័យ របស់គណបក្សខណ្ឌ ហើយគណបក្សខណ្ឌកន្លងមក ទទួលបានជោគជ័យ នាពេលបោះឆ្នោតកន្លងមក គឺដោយសារ​តែ​កក្តា៤ យ៉ាងសំខាន់ដូចជា មានការគោរពវិន័យបានល្អ, មានសាមគ្គីរឹងមាំជាធ្លុងមួយ, អំពើល្អរបស់មន្ត្រីបក្ស ក៏ដូចជា មន្ត្រី​របស់​រាជរដ្ឋា ភិបាលជាមួយនិងប្រជាជន ដូច្នេះកត្តាទាំងអស់នេះ ដែលធ្វើឲ្យគណបក្សខណ្ឌទទួលបានជោគជ័យរហូតនោះ ធ្វើឲ្យថ្នាក់លើមានទំនុកចិត្ត បន្ថែមទៀតលើថ្នាក់ក្រោម៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.