ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទីតាំង​​NET​​336​ក្នុង​សង្កាត់​បឹង​សា​ឡាង​បង្កប់​ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ​ខុស​ច្បាប់​​មេ​ប៉ុស្តិ​​ឆ្លើយ​​ថា​គ្មាន​ជំនាញ​បង្ក្រាប!!


រាជធានីភ្នំពេញ ៖ ណិតយឺហោ 336 NET ដែលមានកុំព្យួទ័ចំនួន១៦គ្រឿងតំរៀបលើតុសំរាប់ដាក់អោយភ្ញៀវញៀនល្បែង​ចូល​​លេង មានទីតាំងតាមបណ្ដោយផ្លូវ៣៣៦ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក សង្ស័យបង្កប់ល្បែងភ្នាល់បាល់ ឡូតូ និង Jocker  ព្រមទាំងអាចមានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៀតផង តែអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោក មិនហានបង្ក្រាបដោយថាចំណេះ ដឹងបច្ចេកវិទ្យានៅខ្សោយ តាមការបញ្ជាក់ពីលោក គឹម កូលីដូ នាយប៉ុស្តិនគរបាល​រដ្ឋបាល​បឹងសាឡាង អោយគេហទំព័រ www.rskynews.com ដឹងនៅ​ល្ងាចថ្ងៃទី០៨ ០៨ ២០១៩ ។

ទោះជាយ៉ាងណាមហាជនបានដាក់ការសង្ស័យថា ហេតុអីអាជ្ញាធរថ្នាក់ក្រោមបើមិន​មាន​​ជំនាញទេ គួរតែធ្វើរបាយការណ៏​ជូនថ្នាក់លើរបស់ខ្លួន ដែលមានជំនាញគ្រប់គ្រាន់ និងធនធាន មនុស្សសំបូរបែបអោយ​ចុះមកបង្ក្រាប។

កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានី​ភ្នំពេញ​ ចេញ​បទ​បញ្ជាតឹងរឹងឲ្យ មន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ បែរជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក មិនខ្វល់​ចំពោះការ បង្ក្រាបនោះទេ។

សូមបញ្ជាក់ថា ៖ សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលរាជ​ធានី​ភ្នំពេញបានដាក់ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សុទ្ធតែធ្លាប់បានចេញបទបញ្ជាឲ្យមន្ត្រីថ្នាក់ ក្រោម បង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមាន​សកម្មភាពចោរ​ឆក់ចោរ​ប្លន់។

មហាជននឹងរង់ចាំមើលថា តើលោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាល​ខណ្ឌ​ទួល​គោក ហ៊ានបង្ក្រាបទីតាំងល្បែងខាងលើនេះដែរឬទេ? ៕

ដោយ ៖ វិបុល




Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.