ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ត្រួត​ពិនិត្យ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ព្រៃ​ឈើ​នៅ​ខេត្ត​រតន​គិរី


ខេត្តរតនគិរី ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថ​លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តរតនគិរី។

ក្នុងកិច្ចប្រជុំមានការចូលរួមពីសំណាក់លោក ថង សាវុន អភិបាល ខេត្តរតនៈគីរី ក្រុមមន្ត្រីពីអន្តរក្រសួង ព្រមទាំងអង្គភាព​ពាក់ព័ន្ធក្នុងខេត្ត ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការប្រជុំលើកនេះសំខាន់ គឺស្តាប់របាយការណ៍ ក្រុមការ​ងាររ​បស់គណៈកម្មាជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិ ដែលបានធ្វើប្រតិបត្តិការ ជាមួយនឹង​គណៈ​កម្មការ ក៏ដូចជាស្ថានប័នអាជ្ញាធរ និងសមត្ថកិច្ចនានានៅខេត្តដែលបានលេចចេញ ជាលទ្ធផលទាំងផ្នែកវិជ្ជមាន និង​អវិជ្ជ​មាន។

លោកថា ក្រុមហ៊ុនដែលបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋា ភិបាល ក្នុងការវិនិយោគស្របច្បាប់ ប៉ុន្តែធ្វើសកម្មភាព​មិន​ស្រប ច្បាប់ ដែលនាំឲ្យមានបទល្មើសព្រៃឈើ ហើយបើតាមរបាយ ការណ៍របស់ក្រុមការងារ គណៈកម្មាជាតិដើម្បីទប់​ស្កាត់និង​បង្ក្រាបបទល្មើសធនធានធម្មជាតិ មានបីចំនុចសំខាន់៖

ទី១៖ ទីតាំង ភូមិសាស្រ្ត កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថានមាន​ចំណុចខ្លះ​មិនទាន់ឯកភាពគ្នា

ទី២៖ ពាក់ព័ន្ធនឹងការជ្រកក្រោមលេស ឬស្លាកសញ្ញា ក្នុងនោះមានភាពស្របច្បាប់របស់ក្រុមហ៊ុន កាប់ឈើ​កន្លែងផ្សេង​អូស​ចូល​ក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្របច្បាប់ ការបង្កើតរោងសន្និធិឈើជាច្រើន ដែលធ្វើឲ្យឈើនេះ ទៅមិនដល់គោល​ដៅ​ដែលត្រូវទៅ យកឈ្មោះដីសម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាកសញ្ញាក្រសួង​ស្ថាប័នរបស់​រដ្ឋ​ដើម្បី ជ្រកពួនគេចវេស

ទី៣៖ ការបង្កើតឲ្យមានភាពស្របច្បាប់ ការចេញឯកសារបំពានជាដើម ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.