ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក​ចុះ​បង្ក្រាប​ទី​តាំង​អ៊ិន​ធឺ​ណិត​បង្កប់​ល្បែង​សុី​សង​គ្មាន​យី​ហោ​ទល់​មុខ​ផ្សារ​ដើម​គ​ឃាត់​បុគ្គ​លិក​៤នាក់


រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌទួលគោក ចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំដោយនាយករដ្ឋបាលខណ្ឌរួមជាមួយ​កម្លាំងសមត្ថកិច្ច​ប៉ុស្ដិ៍ន​គរបាលបឹងសាឡាង បានចុះបង្ក្រាបទីតាំងអ៊ិនធឺណេត បង្កប់ល្បែងសុីសង​ ភ្នាល់បាល់តាមក្រដាស និងបៀរ) គ្មាន​យីហោ ស្ដិតនៅតាមបណ្ដោយផ្លូវម៉ៅសេងទុង ទល់មុខផ្សារដើមគ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រត្ដិបត្ដិការចុះបង្កប់ទីតាំងខាងលើនេះ អាជ្ញាធរបាធ្វើការ ដកហូតកុំព្យូទ័រជាង២០គ្រឿង និងឃាត់ខ្លួនបុគ្គលិក​៤នាក់​យកទៅសួរនាំបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។ជាមួយគ្នានោះ អាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថា ទីតាំង​អ៊ិនធើណេតនេះ មានលិខិតអនុញ្ញាត្តិ ពីរដ្ឋបាលរាជធានី ភ្នំពេញ, លិខិតពីនិយ័តករ ទូរគមនាគមន៍កម្ពុជា និងលិខិតរបស់ ការិយាល័យច្រកចេញចូលតែមួយ របស់សាលាខណ្ឌទួលគោក ប៉ុន្ដែទីតាំងខាងលើនេះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ។

អាជ្ញាធរខណ្ឌទួលគោក បានបន្ដថា នៅក្នុងការចុះបង្ក្រាបទីតាំងអ៊ិនធើណេត បង្កប់ល្បែងស៊ីសង សមត្ថកិច្ចបានឃាត់ខ្លួន​បុគ្គលិកមើលការខុសត្រូវ ចំនួន៤នាក់ ក្នុងនោះជាស្រី៤នាក់ ព្រមទាំងដកហូតបានកំព្យូទ័រ ចំនួនជាង២០ គ្រឿង ទោះបីជា​យ៉ាង​ណា គេពុំដឹងថា សមត្ថកិច្ចចាត់ការតាមច្បាប់ ឬយ៉ាងណានោះទេ ។
មតិប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោកបានសំណែងការសារទរ និងថ្លែងអំណរគុណតាមរយៈគេហទំព័រ www.rskynews.​com ជូនចំពោះលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដែលលោកតែងតែយកហារទ័យដឹង​ពី​សេច​ក្តីសុខទុក្ខរបស់បងៗជាស្ត្រី ឬអ្នកម្តាយ ដែលមានការបារម្មណ៏ចំពោះល្បែងគ្រប់ប្រភេទ​ដែលហន្តរាយដល់​ក្រុមគ្រួសារ​។ មិនតែប៉ុណ្ណោះលោកអភិបាលក៏ធ្លាប់បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ថា ៖ លោកស្អប់ណាស់ ហើយរាយការណ៏​ជូន​លោក លោកនិងបង្ក្រាបអោយអស់ក្នុងទឹកដីដែលលោកគ្រប់គ្រង មិនតែប៉ុណ្ណុះក៏មិនសប្បាយ​ចិត្តចំពោះមន្ត្រីគ្រប់ល្ពៅ​ដែល​ទៅកាងបនល្បែង ដោយលោកនិងប្រើប្រាស់អភិក្រមទាំង៥របស់សម្តេចចំពោះមន្ត្រីខូចទាំងនោះ ដែលលោកបញ្ចា​អោយ​ចុះ​បង្ក្រាប តែទៅយកលុយគេ មកវិញរាយការណ៏រឿងល្អទៅវិញ។
គួរបញ្ជាក់ថា នៅក្នុងខណ្ឌទួលគោក មានទីតាំងអ៊ីនធើណេត ២៤ម៉ោង ជាច្រើនកន្លែងទៀត ដែលគេះអាងថាសុទ្ធតែមាន​បង្កប់ ល្បែងស៊ីសង និងខ្លះទៀត លួចលាក់ ដោយបានប្តូររូបរាង គ្រាន់តែទំលាក់ស្លាកយឺហោចុះតែដំណើរការដោយរលូន ដោយមានមន្ត្រីគ្រាប់ល្ពៃចាំលួចកាងពីខាងក្រោយមិនអោយលោកអភិបាលខណ្ឌដឹងឡើយ ៕
ដោយ ៖ វិចិត្រ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.