ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈ​​បញ្ជា​​ឯក​ភាព​​ខណ្ឌ​ទួល​គោក​​ចុះ​បង្ក្រាប​ទី​តាំង ​Internet​24H ​​យឺ​ហោ​Net​365​ ភ្នាល់​ល្បែង​តាម​Online​នៅ​សង្កាត់​ផ្សារ​ដើម​គ 


​រាជធានីភ្នំពេញ ៖ ទីតាំង​បើក Internet យីហោ Net 365 ​បង្កប់​ល្បែងភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​ ជ្រកក្រោមស្លាក​ អ៊ីន​ធឺ​ណិត​២៤ម៉ោង​ ដែលមានទីតាំងជាច្រេីន​ នៅតាមបណ្ដាលខណ្ឌមួយចំនួន​ ក្នុងរាជធានីភ្នំពេញ​ ជាក់ស្តែង​ទីតាំង​អ៊ិនធឺ​ណិត​បង្កប់ល្បែងស៊ីសង​ខុសច្បាប់​ យីហោ​ 365​ នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​គណៈ​បញ្ជា​ឯកភាព​ខណ្ឌទួលគោក​ចុះបង្ក្រាប ។​

​ប្រតិបត្តិការ​ខាងលើបានធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១៥​:០០​នាទី ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក បុត្រ សុភា នាយករង​រដ្ឋបាល ក្រោម​ការបញ្ជារ​ចង្អុលបង្ហាញ​ពី​លោក ឯក ឃុន​ឌឿ​ន អភិ​បាលខណ្ឌ​ទួលគោក សហការជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​ចុះ​ត្រួត​ពិ​ត្យ​ទីតាំង​បើក Internet យីហោ ៣៦៥ ដែលមាន​ទីតាំង​ផ្ទះ​លេខ​២៦១ ផ្លូវ​លេខ​២៤៥ ក្រុម​ទី​៩ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ពេល​ចុះមក​ដល់ទី​តាំង​ក្រុម​ប្រតិបត្តិការ បាន​ត្រួតពិនិត្យ​មើលឃើញ​មាន​កុំព្យូទ័រ​ទាំងអស់​បើក​ដំណើរការ មាន​បើក​អន​ឡាញ​បាល់ (​ភ្នាល់​ចាក់បាល់​ស៊ីសង​តាម​អន​ឡាញ​) ។

តាមសម្តី​បុគ្គលិក​ណិ​ត​ខាងលើ៤នាក់ បាន​បញ្ជាក់ថា ទីតាំង​នេះ​ពិតជា​មានការ​ភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​ពិតប្រាកដ​មែន ទើប​កម្លាំង​បង្ក្រាប​ជាក់ស្តែង​តែម្តង ។​

​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន​ចាប់យក​វត្ថុតាង​រួមមាន ៖១-​ម៉ូនីទ័រ​ចំនួន​២០​គ្រឿង​, ២-CPU ចំនួន​១២​គ្រឿង​, ៣-​ម៉ៅ​ចំនួន​១៨​គ្រឿង ឃី​ប៊​ត ចំនួន​១៣ , ៤-​ធុង​ឆ្នោត​ផ្សងសំណាង​០១, ៥-​ឯកសា​របុង​ភ្នាល់​បាល់​មួយចំនួន ។​ ដោយ​ចាប់យក​វត្ថុតាង​ខាងលើ យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ។ ដោយឡែក​ទីតាំង​បើក​ល្បែងស៊ីសងខុសច្បាប់នេះ​ ក្រុម​ប្រតិបត្តិ​ការសម្រេច ឃ្លុំបេរ​ផ្ទះ​បិទ​អាជីវកម្ម ជា​បណ្ដោះអាសន្ន តែ​មិនមាន​ការឃាត់ខ្លួន​មនុស្ស​ទេ ។​

​បច្ចុប្បន្នសម្ភារៈ​វត្ថុតាង​ពាក់ព័ន្ធ​ល្បែង​ខាងលើ បានចាប់ដកហូត យកទៅ​សាលាខណ្ឌ​ទួលគោក ​រក្សាទុកដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.