ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម ​វេង​ សាខុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេ​សាទ​ អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិ​ធី​ប្រ​កាស​​ចូល​កាន់​មុខ​តំណែង​ប្រ​ធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេ​សាទ​ខេត្ត​កំពង់​ធំ


ខេត្តកំពង់ធំ ៖ លោក ប៉ែន វណ្ណរិទ្ធ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​ខេត្តកំពង់ធំ ជំនួសលោក ធីវ វណ្ណធីរ ដែលត្រូវផ្ទេរសម្រួលភារកិច្ចពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មកជា​អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត ដោយមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ​ថ្នាក់​ដឹកនាំខេត្ត ប្រធានមន្ទីរ/អង្គភាព និងមន្ត្រីរាជការ ប្រមាណ៣០០នាក់ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទ ចំពោះលោក ប៉ែន វណ្ណរិទ្ធដែល​ត្រូវបាន​ប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ និងបានកោត សរសើរដល់ថ្នាក់ដឹកនាំប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមុន មានសាមគ្គីភាព ឯកភាពគ្នាបានល្អប្រសើរ ដូច្នេះ សូមលោក​ប្រធាន​មន្ទីរថ្មី ត្រូវបន្តថែរក្សា​នូវកក្តា​សាម​គ្គីភាព ឯកភាពផ្ទៃក្នុងនេះបន្តទៀត និងធ្វើការដឹកនាំអង្គភាពឲ្យ​មានការ​រីកចម្រើន និងកាន់តែបានល្អប្រសើរបន្តទៀត។ ឯកឧត្តមបន្ថែមទៀតថា រាល់ការតែងតាំង ការប្រគល់​ភារកិច្ច និងរៀបចំមុខ តំណែងមន្រ្តីរាជការ គឺជាដំណើរការជា​ធម្មតាក្នុង​ការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាព​ការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើដល់លោក​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញ​ភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯក​ភាព​​ផ្ទៃ ក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធ​ភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់​ការ​ទទួល​ខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់​បង​ប្អូនប្រជាពលរដ្ឋតាមរយៈការ​ប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីឈានទៅ​សម្រេច​ជោគជ័យតាមផែនការដែលបានគ្រោងទុក និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ គឺ​ដើម្បី​​កំណើន​ការងារ សមធម៌ និងប្រសិទ្ធភាព ដោយផ្តោតសំខាន់លើអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ ទៀតគឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹក​ឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយក​ចិត្តទុកដាក់បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះជំនាញ និងបទ​ពិសោធន៍។

ក្រៅពីនេះដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូល​សំខាន់ៗ​សម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងការអនុវត្តភារកិច្ច​ឲទទួល បានជោគជ័យតាម​គោលដៅ​​រំពឹងទុកស្របតាមបរិបទនៃការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេ​ហៅថា “បដិវត្តន៍ឧស្សាហកម្មទី៤” និងឌីជីថលភាវូបនីយកម្ម ឆ្លើយតបចំពោះទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម​រដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍មួយចំនួនដែលមានខ្លឹមសារដោយសង្ខេបជាបន្តបន្ទាប់​ដូចខាងក្រោម÷
ទី១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍​កសិកម្មនានាឱ្យបានល្អប្រសើរ។
ទី២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធាន មនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​ក្នុងការបំពេញការងារ។
ទី៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្ម​តាមកិច្ច​សន្យា។ លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្ម​ល្អ​ដោយ​ភាពវៃឆ្លាត។
ទី៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់​ស្តង់ដារ​អនាម័យ​នៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាង​ក្រៅដើម្បី​ធានាសុខុមាលភាពសាធារណៈ។
ទី៥-ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការវាយប្រហារ​ចេញ​ពីគ្រប់​មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។

បន្ទាប់ពីលោក ធីវ វណ្ណធីរ អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឡើងអាន​របាយការណ៍​សមិទ្ធិ​ផលក្នុងអាណត្តិដឹកនាំរបស់លោករួចមក លោក ប៉ែន វណ្ណរិទ្ធ ដែលទើបទទួលការ​តែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោ​រព​អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៦នេះ រក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយ​មន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូរអភិវឌ្ឍន៍​វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងកក្តាសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំអនុវត្តតាម លិខិតបទដ្ឋាន គតិយុត្តិនានាទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងខិតខំផ្ដល់សេវាជូន ប្រជាពល​រដ្ឋឱ្យ​កាន់​តែមានប្រសិទ្ធភាព៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.